មនុស្ស ១១ នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ និង ៩ នាក់​ទៀត បាន​ជាប់​នៅ​ក្នុង​គំនរបាក់​បែក ក្រោយ​មាន​អាគារ​មួយ​កន្លែង បាន​ដួល​រលំ ក្នុង​ទីក្រុង​សៀងហៃ

(ចិន)៖ កាលពីថ្ងៃទី ១៦ ខែឧសភា នេះ មានករណីរលំអាគារមួយកន្លែង ត្រូវបានដូលរលំ ស្ថិតនៅក្នុងទីប្រជុំជន នៃទីក្រុងស៊ាងហៃ ដែលបណ្ដាលឲ្យមនុស្សចំនួន ៩ នាក់ បានជាប់នៅក្នុងគំនរ និង១១នាក់ទៀត ត្រូវបានគេ ទាញចេញពីកម្ទេចបាក់បែក។

អគារខាងលើ ត្រូវបានគេសាងសង់ ដើម្បីបម្លែងទៅជាបន្ទប់តាំងបង្ហាញរថយន្ត ហើយស្រាប់តែថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះ ក៏មានឧពទ្ទវហេតុខាងលើនេះ កើតឡើងតែម្ដង នៅម៉ោងប្រហែល ១១ និង ៣០ នាទីព្រឹក ហើយផ្នែកជួយសង្គ្រោះរបស់ទីក្រុងនេះ បាននិយាយថា រថយន្តសង្គ្រោះបន្ទាន់ចំនួន២៤ និងក្រុមជួយសង្រ្គោះ ជាង ១៥០ នាក់បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើប្រតិបត្តិការជួយសង្រ្គោះ៕

You might also like More from author