ក្រុម​សង្គ្រោះ​ចំណាយ​អស់​ពេល​២ម៉ោង​កន្លះ​ដើម្បី​ជួយ​បុរស​ទម្ងន់ ១៥០គីឡូ​ក្រាម​ម្នាក់ ក្រោយ​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្ដូង​ទឹក

(ចិន)៖ ពិតជាមានភាពឆោរឡោរជាខ្លាំង បន្ទាប់ពីគេបានប្រទះឃើញបុរសអាយុ ២០ ឆ្នាំម្នាក់ មានទម្ងន់ ១៥០គីឡូក្រាម បានធ្លាក់ចូលទៅក្នុងអណ្ដូងទឹកមួយកន្លែង ស្ថិតនៅក្នុង តំបន់ Fuxing ខេត្ត Liaoning ប្រទេសចិន។ បុរសរូបនេះ បានធ្លាក់ចូលទៅក្នុងអណ្ដូងជម្រៅ ៩ម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មាន New China TV នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩។

តាមរយៈវីដេអូ គេឃើញថា ក្រុមអ្នកពន្លត់អគ្គិភ័យ និង មនុស្សម្នា នៅម្ដុំនោះ បានព្រួតដៃគ្នា ដើម្បីរកមធ្យោបាយ ជួយសង្រ្គោះ។ បុរសរូបនេះ ត្រូវបានគេជួយសង្រ្គោះដោយជោគជ័យ ដោយប្រើរយៈពេល ២ម៉ោងកន្លះ។ យ៉ាងណាមិញ ក្រុមអ្នកជួយសង្រ្គោះមិនបានប្រាប់មូលហេតុ ដែលធ្វើឲ្យបុរសខាងលើធ្លាក់ចូលក្នុងអណ្ដូង នៅឡើយទេ៕

You might also like More from author