យាន​រុករក​ភព​អង្គារ Curiosity ទើប​បង្កើត​គំហើញ​ថ្មីមួយ​ទៀត ដែល​អំណោយ​ផលដល់​ការ​រុករក​ជីវិត

(អាមេរិក)៖ យានស្រាវជ្រាវភពអង្គារ Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រទះឃើញបរិ មាណរ៉ែជាប្រភេទដីឥដ្ឋ ក្នុងចំនួនច្រើនបំផុតពុំធ្លាប់មានឡើយ គិតចាប់តាំងតែពីវាបានចុះទៅដល់ភពអង្គារ (Mars) កាលពីខែសីហា ឆ្នាំ២០១២។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

កន្លែងដែលយាន Curiosity បានរកឃើញរ៉ែដីឥដ្ឋក្នុងបរិមាណយ៉ាងច្រើនបែបនេះ គឺក្នុងតំបន់ដែលសម្បូរទៅ ដោយដីឥដ្ឋនៅក្បែរភ្នំ Sharp ជាទីដែលយានរបស់អង្គការ NASA កំពុងធ្វើការរុករកមើលឲ្យឃើញថា តើវាធ្លាប់ មានលក្ខខណ្ឌអំណោយផល អាចទ្រទ្រង់ជីវិតបានដែរ ឬអត់កាលពីរាប់រយរាប់ពាន់លានឆ្នាំមុន ខណៈដីឥដ្ឋជា រឿយៗកកើតឡើងនៅក្នុងទឹក ដែលជាវត្ថុធាតុចាំបាច់បំផុតសម្រាប់ជីវិត។

គួរជម្រាបថា យាន Curiosity គឺជាយានរុករក (Rover) តែមួយគត់របស់ NASA ដែលនៅតែអាចបន្តធ្វើប្រតិ បត្តិការនៅលើភពអង្គារ ហើយវាគឺជាឧបករណ៍ដែលបង្កើតឡើងដោយមនុស្ស ដែលអាចធ្វើការចល័ត ខួង គាស់កាយ និងវិភាគគំរូតាងដែលវាបានរកឃើញនៅលើផ្ទៃភពអង្គារផ្ទាល់តែម្តង។ របកគំហើញថ្មីនេះ គឺជាចំណុចវិជ្ជមានមួយទៀត បន្ថែមពីលើការរកឃើញឧស្ម័នមេតានយ៉ាងច្រើន ដែលសុទ្ធសឹងតែជារឿងដែល យើងមិនធ្លាប់បានជួបប្រទះនោះឡើយ៕

You might also like More from author