អ្នក​វិទ្យា​សាស្រ្ត​ជន​ជាតិ​ចិន ស្រាវ​ជ្រាវ​ឃើញ​ពពួក​ផ្កា​ថ្មដ៏​កម្រ នៅ​ក្រោម​បាត​សមុទ្រ

(ចិន)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិចិននៅលើនាវាស្រាវជ្រាវ Kexue (វិទ្យាសាស្ដ្រ) បានរកឃើញពពួកផ្កាថ្មដ៏ កម្រ នៅក្រោមបាតសមុទ្រចំនួន ជិត១០ ប្រភេទ នៅក្នុងកន្លែងជ្រៅបំផុត ស្ថិតនៅភាគខាងត្បូងនៃភាគខាងលិច មហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩។

ក្រុមស្រាវជ្រាវចិន បានធ្វើប្រតិបត្តិការបញ្ជាឧបករណ៍ម្យ៉ាងមានឈ្មោះថា ROV ដែលអាចជម្រុជចូលទៅក្នុង ជម្រៅនៃទឹកសមុទ្រ ដើម្បីស្រាវជ្រាវពីជីវិតសត្វ នៅក្រោមបាតសមុទ្រ ក៏ដូចជាជីវម្រុះផ្សេងៗទៀត។ Stylasterina ថ្នាក់ពិសេស ដែលជាប្រភេទសត្វរស់នៅក្នុងបាតសមុទ្រ ត្រូវបានគេរកឃើញចំនួន ៥០ ប្រភេទ ដែលមានប្រវែង ៥០ សង់ទីម៉ែត្រ ហើយត្រូវបានគេរកឃើញជាលើកដំបូងនៅឯភាគខាងលិចមហាសមុទ្រ ប៉ាស៊ីហ្វិក។

ក្រុមអ្នកវិទ្យសាស្រ្ត ក៏បានរកឃើញផ្កាថ្មដ៏កម្រ ដែលមានរូបរាងពណ៌លឿន និង ក្រហម រួមទាំង ត្រីសមុទ្រដ៏អាថ៌ កំបាំង នៅតំបន់នេះ៕

You might also like More from author