នាំគ្នា​ស្រាត​ជិះកង់​ពេញ​ចក្រ​ភព​អង់គ្លេស ដើម្បី​ទាក់​ទាញ​មនុស្ស​ម្នាឲ្យ​ការពារ​បរិស្ថាន!

(ឡុងដ៍)៖ មនុស្សរាប់ពាន់នាក់បាននាំគ្នាជិះកង់ស្រាតយ៉ាងរំភើយ នៅតាមទីក្រុងជាច្រើនក្នុងប្រទេសអង់គ្លេស ដើម្បីលើកកម្ពស់កិច្ចការពារ និងប្រឆាំងការបំពុលបរិស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

ការជិះកង់ស្រាតខាងលើ គឺផ្នែកនៃយុទ្ធនាការអន្តរជាតិមួយមានឈ្មោះ World Naked Nike Ride ដែលមាន គោលដៅផ្សព្វផ្សាយពីកិច្ចការពារបរិស្ថាន។ ដោយឡែកបើតាមអ្នករៀបចំកម្មវិធី មនុស្ស ៣,០០០នាក់បាននាំគ្នា ជិះកង់ស្រាត នៅតាមទីក្រុងធំៗជាច្រើនទូទាំងចក្រភពអង់គ្លេស កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងនោះរួមមាន ប្រ៊ីចតុន (Brighton), ខាឌីហ្វ (Cardiff), អេឌីនប៊ឺក (Edinburgh), ឡុងដ៍ (London) និង មែនឆេសស្ទឺ (Manchester) ជាដើម។

គួរជម្រាបថា នៅក្នុងយុទ្ធនាការជិះកង់ស្រាតនេះដែរ មនុស្សមួយចំនួនបានសរសេរពាក្យស្លោកខ្លះ នៅលើខ្លួន របស់ពួកគេ ដូចជាកាត់បន្ថយការប្រើប្រាស់រថយន្ដ និងបង្កើនការជិះកង់ ដើម្បីឲ្យបរិស្ថានក្នុងប្រទេសពួកគេ កាត់បន្ថយពីការបំពុលខ្យល់៕

You might also like More from author