ការ​បង្ហោះ​បាឡុង​ខ្យល់ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡុងដ៍ ដើម្បី​ប្រមូល​មូល​និធី សម្រាប់​កម្មវិធី​សប្បុរសធម៌

(ក្រុងឡុងដ៍)៖ បាឡុងខ្យល់ចំនួន ៤៦ ត្រូវបានគេបង្ហោះ ចេញពីទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយគេក៏បានបង្ហោះ នៅទីក្រុងល្បីល្បាញមួយចំនួន នៅចក្រភពអង់គ្លេសផងដែរ រួមមានទន្លេThames កន្លែងសភា រាជវាំង Buckingham ទោងវិល London Eye និង ប៉មនៃទីក្រុងឡុងដ៍។ នេះបើតាមការចេះផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩។

ព្រឹត្តិការណ៍បង្ហោះបាឡុង (Lord Mayor’s Hot Air Balloon Regatta) ដែលធ្វើឡើងនៅកណ្ដាលទីក្រុងឡុងដ៍ តែងតែធ្វើការបង្ហោះបាឡុងខ្យល់ ជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ ៥០ បាឡុង ដើម្បីប្រមូលមូលនិធីសម្រាប់ កម្មវិធីសប្បុរសធម៌ ដែលមានឈ្មោះថា «Lord Mayor’s Appeal»។នៅឆ្នាំនេះ ព្រឹត្តិការណ៍បង្ហោះបាឡុង គេអាចប្រមូលថវិកា បាន ៧៥ ០០០ ផោន ដែលសរុបទាំងអស់ បានកើនឡើងដល់ ២៥០ ០៦៣ ផោន ក្នុងរយៈពេល ៤ ឆ្នាំ៕

You might also like More from author