មិន​មាន​អ្នក​រងរបួស ក្នុង​ហេតុការណ៍​បាក់ដី នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន

(ប៉េកាំង)៖ ថ្មីៗនេះ មានហេតុការណ៍បាក់ដីបានកើតឡើងភ្លាមៗ នៅទីក្រុង Naning ភាគខាងត្បូងប្រទេសចិន។ តែជាសំណាងល្អ មិនមានមនុស្សរងរបួសនោះទេក្នុងហេតុការណ៍នេះ។ នេះបើយោងតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

ជាក់ស្តែង មន្ត្រីបូលិសក្នុងតំបន់កំពុងតែធ្វើការស៊ើបអង្កេតថា តើមូលហេតុអ្វីបានជាបណ្តាលឲ្យបាក់ដីដ៏គំហុក នៅផ្លូវមួយកន្លែង ក្នុងតំបន់ស្វយ័តក្វាងស៊ីចុងនៅក្បែរកន្លែងសាងសង់អាគារ។ ហេតុការណ៍នេះកំពុងស្ថិតក្នុង ការស៊ើបអង្កេត ហើយបើតាមសេចក្តីរាយការណ៍ គឺមិនមានអ្នករងរបួសនោះទេ។

បើតាមកម្មករនៅកន្លែងកើតហេតុបាននិយាយថា ដំបូងឡើយ គេប្រទះឃើញមានស្នាមប្រេះដីនៅបរិវេណនោះ មុននឹងមានករណីបាក់ដី។ តែយ៉ាងណា មន្រី្តបូលិសបានមកដល់ភ្លាមៗ ដើម្បីអន្តរាគមន៍ចំពោះហេតុការណ៍នៅ តំបន់នោះ៕

You might also like More from author