ព្យុះខ្សាច់​ក្រហម វាយ​ប្រហារ​ជំរុំ​អង្គការ​សហ​ប្រជា​ជាតិ នៅ​ប្រទេស​ម៉ាលី

(ម៉ាលី)៖ ព្យុះខ្សាច់ក្រហម បានវាយប្រហារនៅក្នុងជុំវិញនៃតំបន់ជំរុំរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ ថា UN នៅប្រទេសម៉ាលី ដែលជាកន្លែងកងរក្សាសន្តិភាពចិនត្រូវបានគេឈរជើងនៅទីនោះ កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩។

ព្យុះខ្សាច់ក្រហម តែងតែកើតឡើងជាទៀតទាត់ នៅក្នុងតំបន់ ប៉ុន្តែព្យុះខ្សាច់ក្រហម គេមិនសូវឃើញជួបប្រទះ ជាញឹកញាប់ នោះទេ។ នេះគឺជាលើកដំបូងហើយ ដែលកងរក្សាសន្តិសុខចិន នៃក្រុមទី៧ នៅក្នុងប្រទេសម៉ាលី បានឃើញហេតុការណ៍មួយនេះ ចាប់តាំងពីពួកគេ បានមកដល់កាលពីថ្ងៃទី ២៣ ខែឧសភា កន្លងទៅ៕

You might also like More from author