អ្នក​​បើកបរ​យន្តហោះ​ម្នាក់ បាត់​បង់​ជីវិត ក្រោយ​មាន​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង ធ្លាក់​នៅ​ទីក្រុង​ញូយ៉ក

(ញូយ៉ក)៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅលើដំបូលនៃអាគារមួយ ដែលស្ថិតនៅកណ្ដាលក្រុង Manhattan បង្កឲ្យមានភ្លើងឆេះ និង បណ្ដាលឲ្យអ្នកបើកបរយន្តហោះម្នាក់ បានស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩។

នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា អ្នកសង្រ្គោះបន្ទាន់ ចំនួន១០០ នាក់ ត្រូវបានបញ្ចូនទៅកន្លែង កើហេតុ។ គេមិនទាន់ដឹងច្បាស់ទេថា តើមានមនុស្សប៉ុនា្មននាក់ ដែលមាននៅក្នុងឧទ្ធម្ភាគចក្រនោះ អំឡុងពេលធ្លាក់យន្តហោះ នៅឡើយទេ។ករណីស៊ើបអង្កេត កំពុងតែដំណើរការ៕

You might also like More from author