ព្រលាន​​​យន្តហោះ​ដ៏គ្រោះថ្នាក់​បំផុត​ចំនួន ១០ នៅ​លើ​ពិភព​លោក ប្រចាំ​ឆ្នាំ២០១៩

(ពិភពលោក)៖ ព្រលានយន្តហោះគ្រោះថ្នាក់ គឺជាព្រលានយន្តហោះដែលស្ថិតនៅក្នុងស្ថានភាពលំបាក ច្រាំងថ្មចោត មាត់សមុទ្រ និងស្ថានភាពលំបាកផ្សេងៗ ហើយក៏ស្ថិតនៅក្នុងចំណុចគ្រោះថ្នាក់ពិបាកមើលផ្លូវពេល ឡើងចុះ អាកាសធាតុមិនអំណោយផល ដែលតែងតែ រារាំងដល់ការហោះហើរ ផងដែរ។

ខាងក្រោមនេះគឺជាព្រលានយន្តហោះដ៏គ្រោះថ្នាក់ចំនួន១០នៅជុំវិញពិភពលោក៖

១. ព្រលានវ័នឆូ អ៊ីរ៉ាសគីន (Juancho E.Yrausquin Airport) លើកោះ Saba Island ប្រទេស ហូឡង់
ព្រលានយន្តហោះនេះមានផ្លូវយន្តហោះរត់ឡើងចុះខ្លីមែនទែនគឺ ប្រមាណតែ ៤០០ ម៉ែត្រតែប៉ុណ្ណោះ។ ប្រសិនបើហោះជ្រុលតែបន្តិចនោះប្រាកដជាធ្លាក់ទឹកសមុទ្រជាមិនខាន។

២. ព្រលានយន្តហោះ តុងកុងទីន (Toncontin Airport) ទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាស
ព្រលានយន្តហោះ តុងកុងទីន ដែលជាប្រភេទអាកាសចរណ៍យោធា និងស៊ីវិលមានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំតេហ៊្គូស៊ីហ្គាល់ផាអាចហោះឡើងក្នុងកម្ពស់
១,០០៥ម៉ែត្រ។ ស្ថានភាពគ្រោះថ្នាក់របស់ព្រលានយន្តហោះនេះ គឺមានអាកាសធាតុមិនអំណោយផល និង ពិបាកព្យាការណ៍ទុក។ នៅពេលចុះចតគេត្រូវបត់នូវមុំ ៤៥ ដឺក្រតម្រង់ឲ្យត្រូវផ្លូវក្នុងជ្រលងភ្នំ និងចុះឲ្យលឿនប៉ុន្តែដោយមានភាពប្រុងប្រយ័ត្នបំផុត។

៣. ព្រលានយន្តហោះអន្ដរជាតិ (La Guardia Airport) ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក
ព្រលានយន្តហោះនេះ មានគ្រោះថ្នាក់ដោយសារតែពីឡុតត្រូវចុះចតនៅក្នុងរយៈពេលខ្លី នៃចម្ងាយផ្លូវចម្ងាយ២១៣៣.៦ម៉ែត្រ ហោះនៅលើផ្លូវជាតិ ហើយមានខ្យល់បក់ខ្លាំង។
ព្រលានយន្តហោះនេះ មានភាពមមាញឹកបំផុតនៅអាមេរិក ដែលមានអ្នកដំណើរប្រហែល ២៩,៨ លាននាក់ក្នុងមួយឆ្នាំ។

៤. ព្រលានយន្តហោះអន្តរជាតិ គួរឆេវែល (Courchevel International Airport)
ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅរមណីយដ្ឋានជិះស្គីក្នុងជួរភ្នំអាល់ នៃប្រទេសបារាំង។ស្ថានភាពគ្រោះថ្នាក់នៃព្រលានយន្តហោះអន្តរជាតិគួរឆេវែលគឺគ្មានពន្លឺ ឬឧបករណ៍នាំផ្លូវហើយអាកាសធាតុ មានភាពងងឹត ឬចុះអ័ភ្រពពកទាប និងមានប្រវែងផ្លូវខ្លីមែនទែនប្រមាណតែ ៥៣៧ម៉ែត្រតែប៉ុណ្ណោះ។ ផ្លូវជម្រាលចុះភ្នំ ផ្លូវផ្អៀង ១៨.៦ % នៅខាងចុងជ្រលងភ្នំក្បែរនោះ។ ប្រសិនបើពីឡុត មិនបើកបរក្នុងល្បឿនគ្រប់គ្រាន់ ដើម្បីហោះឡើង យន្តហោះអាចនឹងធ្លាក់ជ្រោះ។

៥. ព្រលានយន្តហោះអន្ដរជាតិWellington ប្រទេសនូវែលសេឡង់ព្រលានយន្តហោះនេះ មានគ្រោះថ្នាក់ដោយ សារតែកន្លែងចុះចតនៅក្បែរទឹក ដែលអាចធ្វើឲ្យពីឡុតច្រលំប្រសិនបើចុះចតនៅពេលយប់។

៦. ព្រលានកៃតាក់ (Kai Tak Airport) ហុងកុងព្រលានកៃតាក់នេះពិបាកចុះចតដោយសារតែស្ថានភាពផ្លូវលំបាក មានអាគារខ្ពស់ៗបាំងផ្លូវ និងកំពង់ផែនៅចុងផ្លូវយន្តហោះហើយភ្នំនៅក្បែរៗនោះ បង្កឲ្យមានខ្យល់បកកាត់ផ្លូវ។

៧. ព្រលានលូក្លា (Lukla Airport)ប្រទេសនេប៉ាល់ព្រលានលូក្លាស្ថិតនៅលើជើងភ្នំអេវើរ៉េសសម្រាប់អ្នកចង់ឡើង ភ្នំអេវើរ៉េស និង រុករកលើជួរភ្នំហិមាល័យ ហើយអាចហោះឡើងក្នុងកម្ពស់២,៨៤៥ ម៉ែត្រ។ ស្ថានភាពគ្រោះថ្នាក់ របស់ព្រលានយន្តហោះនេះ មានជួរភ្នំព័ន្ធជុំវិញ និងផ្លូវហោះមានប្រវែងខ្លីបរិយាកាសមិនសូវអំណោយផលគ្មាន អ្នកគ្រប់គ្រងផ្លូវអាកាសនិងគ្មានពន្លឺ។

៨. គន្លងយន្តហោះទឹកកក នៅអង់តាក់ទិកលាតសន្ធឹកទៅដោយដុំទឹកកក និងព្រិលអាចមានសីតុណ្ហភាពដល់ ០ អង្សាសេ។

៩. ព្រលានយន្តហោះអន្ដរជាតិ ជូលេណា (Juliana International Airport) ព្រលានយន្តហោះនេះ មានទីតាំងស្ថិត នៅលើកោះSaint Martin (សេនម៉ាតិន) ក្នុងសមុទ្រការ៉ាបៀន នៅតំបន់Saint Maarten នៃប្រទេសហូឡង់។ព្រលានយន្តហោះនេះ មានគ្រោះថ្នាក់ព្រោះវានៅជាប់មាត់ឆ្នេរ តែងតែមានការចុះចត និងហោះឡើងក្នុងកម្ពស់ ត្រឹមតែ៤ម៉ែត្រប៉ុណ្ណោះ ពីលើអ្នកទេសចរណ៍ ហើយវាធ្វើឲ្យខ្យល់បក់ហុយខ្សាច់ និងសាចទឹកខ្លាំងដល់អ្នកនៅ លើឆ្នេរ។ ពេលចុះចតគេហោះលើទឹកតែ៣ដឺក្រេតែប៉ុណ្ណោះហើយពេលឡើងពីឡុតត្រូវបញ្ជាយន្តហោះគេច ចេញពីកូនភ្នំ។

១០. ព្រលានយន្តហោះ Paro ប្រទេសប៊ូតាន់នៅ ក្បែរភ្នំហិម៉ាឡៃគ្រប់ជ្រុងនៃព្រលានយន្តហោះ Paro មានភ្នំបាំង ជុំវិញកន្លែងខ្លះមានកម្ពស់រហូតដល់ ៥ គីឡូម៉ែត្រចំណែកឯស្ថានភាពព្រលានក៏មានភាពលំបាកទៀតផង៕

You might also like More from author