គ្រោះ​រញ្ជួយដី​កម្រិត «៦.២រ៉ិចទ័រ» វាយ​ប្រហារ​ភាគខាង​កើត​ឥណ្ឌូ​ណេស៊ី!

(ហ្សាការតា)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប (EMSC) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើតប្រទេសឥណ្ឌណេស៊ី នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

យោងតាម EMSC គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយស្ថិតនៅចំងាយ ១៣៣គីឡូម៉ែត្រនៃ ភាគពាយ័ព្យ ទីក្រុង គូផាង (Kupang) ស្ថិតនៅលើកោះ ទីម័រ (Timor)។ ភ្លាមបែបនេះ អាជ្ញាធរឥណ្ឌូណេស៊ីមិនបានប្រកាស សញ្ញាអាសន្នអំពីរលកយក្សស៊ូណាមិ ព្រមទាំងជនរងគ្រោះ ឬក៏ការខូចខាតដែលអាចកើតមាននៅឡើយទេ៕

You might also like More from author