ការ​ផ្លាស់​ប្តូរ​ទ្រង់​ទ្រាយ​ របស់​កាឡាក់ស៊ី

(បរទេស)៖ កាឡាក់ស៊ីរបស់សាកលលោកក៏មានលក្ខណៈដូចជាយើងដែរ ដោយវាអាចបង្ហាញដៃដ៏ស្រស់ស្អាត ទាំ២វិលជុំវិញស្នូលមួយដែលមានពន្លឺដ៏ភ្លឺ។ ជាក់ស្តែងនៅក្នុងរូបភាពនេះ ដែលត្រូវបានផ្តិតយករូបភាពដោយ កាមេរ៉ារបស់អង្គការណាសា បានបង្ហាញឲ្យឃើញថា កាឡាក់ស៊ីបានបញ្ចេញកាំរស្មីនៅពីក្រោយគន្លងផ្កាយ មីលគី ជារាងគូទខ្យងតូចមួយ។

ចំនែកឯ កាឡាក់ស៊ីដទៃទៀត កាន់តែមានទ្រង់ទ្រាយចំលែកជាងនេះទៅទៀត។ កាឡាក់ស៊ី ម៉ាការៀន ៧៧៩ ដែលមានទីតាំងនៅផ្នែកខាងលើនៃរូបភាពនេះ មានលក្ខណៈរមួល ពីព្រោះមើលទៅវាហាក់បីដូចជា អ្នកបង្កើត គន្លងផ្កាយដំរីសថ្មីមួយនៅចន្លោះកាឡាក់ស៊ីរាងគូទខ្យង២។ ការប៉ះទង្គិចគ្នាបែបនេះ បានធ្វើឲ្យមានការខូចខាត ដល់ដៃកាឡាក់ស៊ី និង ធ្វើឲ្យមានការខ្ចាត់ខ្ចាយនៃឧស្ម័ននិងធូលីរបស់ពួកវា ដែលធ្វើឲ្យពួកវាប្រែប្រួលទៅជា កាឡាក់ស៊ីដែលមានរូបរាងដ៏ចំឡែកថ្មីមួយ។

កាឡាក់ស៊ីនេះត្រូវបានគេបញ្ចូលឈ្មោះទៅក្នុងបញ្ជីរាយឈ្មោះរបស់កាឡាក់ស៊ី Markarian ដែលមានឈ្មោះ កាឡាក់ស៊ីផ្សេងៗគ្នាជាង ១៥០០ឈ្មោះ បន្ទាប់ពីលោក B. E. ដែលជាអ្នកយានអវកាសជនជាតិអាមេរិក បានសិក្សាស្រាវជ្រាវអំពីពួកវានៅក្នុងអំឡុងឆ្នាំ១៩៦០។ ជាមួយគ្នានេះដែរ លោកក៏បានសិក្សាទៅលើមេឃ សំរាប់វត្ថុដែលមានពន្លឺ ជាមួយនឹងការបញ្ចេញពន្លឺខ្លាំងយ៉ាងចំលែកនៅក្នុងកាំរស្មីអុយត្រាវ៉ាយូឡេត។

ប្រតិកម្មរបស់កាំរស្មីអុយត្រាវ៉ាយូឡេត អាចកើតឡើងមកពីជួរនៃប្រភពពន្លឺ ដូច្នេះហើយទើបបញ្ជីរាយ ឈ្មោះMarkarian មានឈ្មោះនៃកាឡាក់ស៊ីខុសៗគ្នា។ ការបញ្ចេញកាំរស្មីអុយត្រាវ៉ាយូឡេតខ្លាំងពេក អាចជាលទ្ធផលមួយនៃ គន្លងរបស់កាឡាក់ស៊ីដែលត្រូវបានបង្កើតឡើងដោយប្រហោងខ្មៅធំនៅចំកណ្តាលវា៕

You might also like More from author