ភាព​ឃោរ​ឃៅ​នៃ​ពិភពលោក អាច​កើន​ឡើង​ព្រម​គ្នា​ជា​មួយ​នឹង ការ​កើន​ឡើង​នៃ​កំដៅ​ពិភព​លោក

(កាលីហ្វញ៉ា)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការព្យាករណ៍ទុកថា អំពើឃោរឃៅនៃពិភពលោកនឹងកើនឡើង ដោយមានការប្រែប្រួលនៃអាកាសធាតុ អាចមានរយៈពេលចាប់ពីបច្ចុប្បន្ន រហូតដល់ឆ្នាំ ២០៥០។ ជាមួយគ្នានេះដែរ ការប្រែប្រួលនេះនឹងនាំឲ្យមានកំដៅកើនឡើងខ្លាំង ព្រមទាំងមានព្យុះភ្លៀងជាច្រើន។

ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យនៃរដ្ឋកាលីហ្វញ៉ា បានធ្វើការពិនិត្យទិន្នន័យដែលបានមកពីការសិក្សា នៃមុខវិជ្ជាធំៗមួយចំនួនដែលក្នុងនោះរួមមាន សង្គ្រាមប្រវត្តិសាស្រ្ត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលវាបានទទួលរងការខូចខាត ព្រមទាំងអាចមានទំនាក់ទំនងជាមួយនឹងការកើនឡើងនៃកម្តៅភពផែនដី។ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការព្យាករណ៍ទុកថា ការកើតឡើងនៃសង្គ្រាមស៊ីវិល ប្រហែលជាអាចនាំឲ្យមានការ កើនឡើងកំដៅនៃភពផែនដី ដល់ទៅ ៥៦ភាគរយនៅក្នុងរយៈពេល ៤សតវត្សរ៍ក្រោយមិនតែប៉ុណ្ណោះវាក៏អាច នាំឲ្យមានភ្លៀងធ្លាក់មិនទៀតទាត់ ព្រមទាំងអាចមានព្យុះភ្លៀងទៀតផង។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការពិនិត្យឯកសារវិទ្យាសាស្រ្តចំនួន ៦០សន្លឹក ដែលបានមកពីការសិក្សាអំពីមុខវិជ្ជាមួយចំនួនដែលនៅក្នុងនោះរួមមាន អាកាសធាតុសាស្រ្ត បុរាណវត្ថុវិទ្យា សេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ និង ចិត្តវិទ្យា៕

You might also like More from author