រូបសំណាក​ស្រី្ដទី១ នៃ​សហរដ្ឋ​អាមេរិក Melania Trump ត្រូវបាន​ដាក់​បង្ហាញ​នៅ​ប្រទេស​ស្លូវេនី

(Rozno)៖ រូបសំណាកធ្វើពីឈើមួយ ដែលគេធ្វើក្នុងគោលបំណងស្រដៀននឹងស្រ្ដីទី១ នៃសហរដ្ឋអាមេរិក លោកស្រី មេឡានៀ ត្រាំ (Melania Trump) ត្រូវបានដាក់បង្ហាញនៅក្បែរស្រុកកំណើតរបស់លោកស្រី ស្ថិតនៅទីក្រុង Sevnica ប្រទេសស្លូវេនី។ នេះបើតាមការដក់ស្រង់ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៩។

អ្នកស្រុកជាច្រើននៅក្នុងស្រុកកំណើតរបស់លោកស្រី មេឡានៀ បាននិយាយថា រូបរាងនៃរូបសំណាក មិនសូវជាស្រដៀងនោះទេ ប៉ុន្តែភាគច្រើន ប្រជាជនរស់នៅទីនោះយល់ព្រមថានោះគឺជាការល្អ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ សម្រាប់តំបន់នៅក្នុងប្រទេស Slovenian។

រូបសំណាកខាងលើ ត្រូវបានធ្វើឡើងដោយវិចិត្រករជនជាតិអាមេរិកលោក Brad Downey។ រូបសំណាកនេះ ត្រូវបានគេឆ្លាក់ទៅនឹងដើមឈើមួយ ដោយប្រើរណា និងបរិយាយពីលោកស្រី Melania Trump កាលពីអំឡុងឆ្នាំ ២០១៧។ រូបសំណាកនេះ មានការរិះជាខ្លាំងផងដែរពីប្រជាជននៅទីនោះ ជាពិសេសពេលបច្ចុប្បន្ន ដោយសារតែរូបសំណាកមិនដូច។

តាំងពីប្រធានាធាបតីអាមេរិក លោកដូណាល់ ត្រាំ បានសាងសង់ការិយាល័យនៅទីនោះកាលពីឆ្នាំ២០១៧មក តំបន់ Sevnica បានក្លាយជាតំបន់ដ៏ពេញនិយម៕

You might also like More from author