អាហ្វ្រិក​ខាង​ត្បូង​ស្វាគមន៍ 5G របស់​ក្រុម​ហ៊ុន​ចិន Huawei ដែល​ចាំបាច់​ក្នុង​ការ​ជម្រុញ​សន្ទុះ​នៃ​វិស័យ​បច្ចេក​វិទ្យា​ព័ត៌មាន

(អាហ្វ្រិកខាងត្បូង)៖ តាមរយៈការដាក់ឲ្យដំណើការប្រព័ន្ធ 5G និងបច្ចេកវិទ្យាដទៃទៀត បណ្ដាក្រុមហ៊ុននៅក្នុង សកលលោកដូចជា Huawei នឹងបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ខណៈរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ទើបតែស្វាគមន៍ការតបណ្តាញ 5G ដោយក្រុមហ៊ុន Huawei ដែលចាំបាច់ក្នុងការជម្រុញ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសអាហ្វ្រិកមួយនេះ។ នេះបើតាមអ្នកជំនាញអាហ្វ្រិក ខាងត្បូង លោក អាថឺ ហ្គោលស្តាក់ (Arthur Goldstuck) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

លោក Arthur Goldstuck ដែលជាអ្នកជំនាញមកពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារបច្ចេកវិទ្យា World Wide Worx នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «វាគឺជារឿងដ៏សំខាន់ ដែលត្រូវមានក្រុមហ៊ុនដូចជា Huawei ក្នុងការផ្គត់ផ្គង់សេវាកម្មនានានៅប្រទេសអាហ្វ្រិកខាងត្បូង និងទូទាំងទ្វីបអាហ្វ្រិកទាំងមូល ខណៈយើងមិនទាន់មានក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងស្រុកដែលអាច ដំណើរការណ៍សេវកម្មលឿនរហ័ស ប្រកបដោយប្រសិទ្ធិភាព និងថាមពលដូចជា Huawei»

គួរបញ្ជាក់ថា បើតាមលោក Arthur Goldstuck ក្រុមហ៊ុន Huawei មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាក្រុមហ៊ុននៅក្នុងតំបន់លើវិស័យ ICT ស្របពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងក៏បាន អះអាងពីទំនាក់ទំនងល្អនេះដែរ៕

You might also like More from author