ក្រុមអ្នកពន្លត់​អគ្គិភ័យ ជួយ​សង្រ្គោះ​កូនក្មេង ដែល​ជាប់ដៃ​ខាងស្ដាំ​នៅ​ជណ្ដើរយន្ត

(ចិន)៖ ក្រុមអ្នកពន្លត់អគ្គិភ័យ បានជួយសង្រ្គោះក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ដែលបានជាប់ដៃខាងស្ដាំរបស់គេនៅជណ្ដើរយន្ត ក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Yuanjiang ប្រទេសចិន។ នេះបើតាមការដក់ស្រង់ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

អ្នកដំណើរនៅក្នុងផ្សារទំនើបម្នាក់បានប្រញាប់ទៅចុចប៊ូតុង ដើម្បីបញ្ឈប់ជណ្ដើរយន្ត មុនពេលដែលកូនក្មេងនោះបានទៅដល់ជណ្ដើរក្រោម។

ភ្លាមៗនោះ ក្រុមអ្នកពន្លត់អគ្គិភ័យបានចាប់ផ្ដើមប្រតិបត្តិការ ដោយចំណាយពេលកន្លះម៉ោងក្នុងការជួយសង្រ្គោះ ហើយកូនក្មេងនោះត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល៕

You might also like More from author