អ្នក​ភូមិ​មួយ​ក្នុង​ប្រទេស​ចិន ប្រទះ​ឃើញ​ផ្សិត​ចម្លែក​ម្យ៉ាង មាន​កម្ពស់ ៧០​សង់​ទីម៉ែត្រ

(ចិន)៖ អ្នករស់នៅក្នុងភូមិមួយ ក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន មានភាគភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រទះឃើញផ្សិតចម្លែកម្យ៉ាងដ៏ធំ ដែលមានកម្ពស់រហូតដល់ទៅ ៧០ សង់ទីម៉ែត្រ និង មានប្រវែង ១.៥ម៉ែត្រ។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៩។

មន្រ្ដីជំនាញនៅក្នុងតំបន់ បាននិយាយថា ទោះបីវាមានទំហំខុសប្លែកពីផ្សិតដទៃពិតមែន ប៉ុន្តែផ្សិតចម្លែកនេះ អាចបរិភោគបានដោយរសជាតិឆ្ងាញ់ ផងដែរ។

រដូវភ្លៀងធ្លាក់ នាពេលបច្ចុប្បន្នក្នុងតំបន់នៃខេត្តYunnan មានលក្ខខ័ណ្ឌភូមិសាស្រ្ត និងអាកាសធាតុល្អ ហើយក៏ជាពេលវេលាដ៏ល្អ សម្រាប់ស្វែងរកផ្សិត ដើម្បីចម្អិនអាហារ។ នៅក្នុងតំបន់៕

You might also like More from author