សួន​សត្វ​ Taipei ធ្វើ​ពិធី​ខួប​កំណើត​ឲ្យសត្វ​ខ្លា​ឃ្មុំ​យក្ស ជា​មួយ​នឹង​នំខេក​ទឹកកក

(តៃវ៉ាន់)៖ ជាមួយនឹងនំខេកដ៏ពិសេសមួយ ដែលធ្វើឡើងពីទឹកកក លាយជាមួយផ្លែឈើ និងការ៉ុត ត្រូវបានគេរៀបចំជាពិសេស សម្រាប់សត្វខ្លាឃ្មុំយក្ស នៅក្នុងថ្ងៃខួបកំណើតរបស់វា ដែលត្រូវគេរៀបចំឡើង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងខួបគម្រប់អាយុ ៦ ឆ្នាំរបស់សត្វខ្លាឃ្មុំ។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយព័ត៌មាន CGTN នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩។

សត្វខ្លាឃ្មុំខាងលើនេះ មានឈ្មោះថា «Yuanzai» ហើយអ្នកទស្សនាជាច្រើននៅក្នុងសួនសត្វ បានឈរសម្លឹងមើលសកម្មភាពរបស់វា ព្រមទាំងថតវីដេអូ និងរូបភាពសកម្មភាពនៃសត្វខ្លាឃ្មុំមួយក្បាល នេះផងដែរ៕

You might also like More from author