សត្វ​ក្ដាន់​ចំនួន​១៤ក្បាល ក្នុង​ឧទ្យាន​សត្វ​ប្រទេស​ជប៉ុន ត្រូវងាប់ ដោយ​សារតែ​ស៊ីថង់​ប្លាស្ទិក

(ជប៉ុន)៖ សត្វក្ដាន់ចំនួន ០៩ ក្បាល បានងាប់ក្នុងឧទ្យានNara ប្រទេសជប៉ុន ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ បន្ទាប់ពីពួកវា បានលេបថង់ប្លាស្ទិក។ នេះបើតាមក្រុមសួនសត្វ ដែលដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩។

អ្នកធ្វើការនៅមូលនិធិអភិរក្សសត្វក្ដាន់ នៃឧទ្យាន Nara បាននិយាយថា នៅក្នុងឧទ្យានសត្វនេះ មានសត្វក្ដាន់ ចំនួនជាង ១០០០ក្បាល ហើយភ្ញៀវទេសចរអាចឲ្យចំណីទៅដល់ពួកវា ដែលគេមានលក់នៅក្នុងហាងលក់ អីវ៉ាន់នៅក្បែរនោះ។ នំដែលគេលក់នោះ មិនមានថង់ប្លាស្ទិកនោះទេ ប៉ុន្តែអ្នកទេសចរនៅតែប្រើថង់ប្លាស្ទិក។

សត្វក្ដាន់ចំនួន ១៤ក្បាល ត្រូវងាប់ ចាប់តាំងពីខែមិនា មកដល់ខែមិថុនា ហើយ០៩ ក្បាលនៅក្នុងចំណោមនោះ ត្រូវបានគេប្រទះឃើញសត្វផ្លាស្ទិកនៅក្នុងក្រពះរបស់ពួកវា។ នៅក្នុងនោះ សម្រាមចំនួន ៤ គីឡូក្រាម មាននៅក្នុងក្រពះពួកវា។

សូមជម្រាមថា ឧទ្យាន Nara គឺជាសួនសត្វដ៏មានប្រជាប្រិយភាព សម្រាប់ភ្ញៀវទេសចរ នៅក្នុងប្រទេសជប៉ុន។ ភ្ញៀវទេសចរ ត្រូវបានគេអនុញ្ញាតិ អាចផ្ដល់ឲ្យសត្វក្ដាន់ស៊ីនំបន្ទះប្រភេទម្យ៉ាង ធ្វើពីស្រូវសាឡី (Sugar-Free Crackers) ដោយគ្មានថង់ប្លាស្ទិច តែមានភ្ញៀវទេសចរ មួយចំនួន បានឲ្យសត្វក្ដាន់ស៊ីអាហារប្រភេទផ្សេងទៀត៕

You might also like More from author