អត្តពលិក​ចំនួន ៤៣ នាក់ មកពី​ជុំវិញ​ពិភពលោក ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​កីឡា​ហែល​ទឹក ឆ្លង​កាត់​ទន្លេ Yangtze នូវ​វិញ្ញាសារ​ខុសៗ​គ្នា

(ចិន)៖ ការប្រកួតហែលទឹក ត្រូវបានធ្វើឡើងនៅខេត្ត Hubei ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី ៤៥ នៃទន្លេ Yangtze ដោយបានទាក់ទាញអត្តពលិកហែលទឹក មកពីគ្រប់តំបន់។

យុទ្ធនាការ ត្រូវបានបែងចែកជា ២ដំណាក់កាល គឺការប្រកួតបែបឯកត្តជន និងការប្រកួតជាក្រុម។

ការប្រកួតបែបឯកត្តជន ត្រូវបានប្រើប្រាស់ចម្ងាយ ១,៨០០ ម៉ែត្រ ខណៈដែលការប្រកួតជាក្រុម ត្រូវប្រើចម្ងាយ ៦,០០០ម៉ែត្រ។

អ្នកចូលរួមចំនួន ១០០ នាក់ បានចូលរួមប្រកួតនៅក្នុងហ្គេមឯកត្តជន។ ក្រោយបញ្ចប់ការប្រកួតជុំដំបូង អ្នកហែលទឹកចំនួន ៤៣នាក់ មកពីតំបន់ផ្សេងៗ រួមទាំងចក្រភពអង់គ្លេស បារាំង អាឡឺម៉ង់ និងរុស្សី ទទួលបានជយជម្នះក្នុងការប្រកួតហែលទឹក។

អ្នកចូលរួមចំនួន ២៤៧០ នាក់មកពីជុំវិញពិភពលោក បានចូលរួមនៅក្នុងកីឡាហែលទឹកមានចំនួន ៣៥ ប្រភេទផ្សេងគ្នា៕

You might also like More from author