បទ «ព្រាត់» ​របស់ P-Sand X Brothers នឹង​ទាក់ទាញ​​ដល់​​អារម្មណ៍​អ្នក​គាំទ្រ​​ដូច​បទ «ទេវតា»

(ភ្នំពេញ)៖ ខណៈពេលដែលបទចម្រៀង Original កំពុងផ្ទុះ និងទទួលបានការគាំទ្រ លោក P-Sand ហាក់នៅបន្តឈជើងយ៉ាងរឹងមាំនៅលើវីថីមួយនេះ ហើយបទចម្រៀងរបស់លោកនៅតែបន្តទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រ តួយ៉ាងដូចជាបទ «ទេវតា» បទ «កុលាប» ហើយអាចចាត់ទុកថា នោះគឺជាបានទាក់ទាញដល់អារម្មណ៏អ្នកគាំទ្រ ដែលធ្វើអោយលោកនៅតែមានប្រជាប្រិយភាព។

ដោយឡែកកាលពីពេលថ្មីៗនេះនៅលើ Facebook ផ្លូវការរបស់លោក P-Sand គឺ P-Sand X Brothers បានបង្ហោះនូវបទថ្មីរបស់ខ្លួន មានចំណងជើងថា «ព្រាត់» ដែលជាបទមនោសញ្ចេតនា បង្កប់អត្ថន័យចាក់ដោតបង្ហាញពីការចងចាំរបស់បុរសវ័យចំណាស់ម្នាក់ ចំពោះនារីដែលខ្លួនស្រលាញ់ ហើយបានចាកចេញទៅកាន់ទីដ៏សែនឆ្ងាយ ។ អាចនិយាយបានថា នេះជាអារម្មណ៍មួយបែបទៀតរបស់ P-Sand X Brothers ដែលបានព្រិតព្រៀងទាំងទំនុកភ្លេង ទំនុកច្រៀង ក៏ដូចជា MV កំពុងមើលថាតើបទនេះ អាចទាក់ទាញដល់អារម្មណ៏អ្នកដូចបទ «ទេវតា» ដូចបទ «ទេវតា» ដែរឬទេ?

គួរចាប់អារម្មណ៍ផងដែរថា MV នៃបទនេះ ក៏មានការចូលរួមសម្តែងពីលោក ចៅ ចាន់ណារី ដែលជាតារាសម្ដែង ដែលមានឈ្មោះបោះសម្លេងនាកំឡុងទសវត្សរ៍ទី ៨០-៩០ ហើយបទចម្រៀងនេះក៏នឹងត្រូវដាក់បញ្ចូលនៅក្នុង PLENG by SMART ដែលជាកម្មវិធី App ផ្តល់ជូនសេវាស្តាប់ចម្រៀងខ្មែរ និងបរទេសដោយសេរី ឥតគិតថ្លៃ ថែមទាំងជួយដល់សិល្បករ ដែលមានឈ្មោះក្នុង App ទទួលបានកម្មសិទ្ធិបញ្ញា និងទទួលបានកម្រៃតាមរយៈការចុចស្តាប់ពីអ្នកគាំទ្រ។

You might also like More from author