លៀង ចាន់ឡា ប្រតិកម្ម​នឹង​បុរស​ម្នាក់ ដែល​ហៅ​នាង​ថា​ជា «ក្របី​ឡើង​ទ្រើង» !

(ភ្នំពេញ)៖ បេក្ខភាពប្រឡងចម្រៀង X Factor Cambodia លៀង ចាន់ឡា ថ្មីៗនេះបានចេញមុខប្រតិកម្ម ទៅលើ បុរសម្នាក់ដែលបានបង្ហោះសារបរិហានាង ហើយហៅនាងសុទ្ធតែជា «ក្របីឡើងទ្រើង» បានល្បីភ្លេចកំណើតដើម ដោយខឹងនាងប្រើប្រាស់សម្ដីមិនសមរម្យដាក់ខ្លួន។ យ៉ាងណាមិញ ចាន់ឡា ក៏បានព្យាយាមសុំទោសទៅបុរសនោះជាច្រើនដង ដែលនាងបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ដោយអារម្មណ៍ខឹងមួយពេល តែបែរជាត្រូវបុរសនោះ លើកយកតែចំណុចអាក្រក់បន្តិចរបស់ខ្លួនទៅបង្ហោះ ក្នុងបណ្ដាញសង្គម មិនបានបង្ហាញពីសារសុំទោសរបស់នាង ដែលធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការយល់ ច្រឡំ។

តាមរយៈវីដេអូ ប្រមាណជាង១៦នាទី លៀង ចាន់ឡា បានចេញមុខបកស្រាយនិងបានទទួលកំហុសថា «នាង ពិតជានិយាយសម្តីមិនសមរម្យទៅកាន់បុគ្គលរូបនោះពិតមែន ដោយវាជាអារម្មណ៍ខឹងរបស់នាងមួយពេល ដែលបុរសនោះ យករូបនាងទៅបង្ហោះដោយគ្មានសុំការអនុញ្ញាតពីនាង ប៉ុន្តែក្រោយមកនាង បានលើកដៃ សំពះសុំទោសបុរសនោះជាច្រើនដងរួចហើយ តែនាងពុំនឹកស្មានថារឿងនេះក្លាយជារឿងធំបែបនេះឡើយ»

ការចេញមុខបកស្រាយបែបនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ «Ith Ith» ដែលបានបង្ហោះវីដេអូឆាត រវាងខ្លួនជាមួយ លៀង ចាន់ឡា ព្រមសារថានាងវាយឬកជាងតារាល្បីទៅទៀត ហើយហៅនាងថាជា «ក្របីឡើងទ្រើង» បានល្បីបន្តិច វាយឬកដាក់អ្នកគាំទ្រ ទាំងដែលនាងបានព្យាយាមសុំទោសខ្លួន ជាច្រើនដង ប៉ុន្តែម្ចាស់គណនីនោះ មិនអើពើ ហើយថែមទំាំង លើកយកតែចំណុចអាក្រក់របស់ ចាន់ឡា ទៅបង្ហោះដោយ មិនមើលឃើញពីការសុំទោសរបស់នាងឡើយ៕

You might also like More from author