តារា​ចម្រៀង និង​សម្ដែង​ល្បីៗ​បង្ហាញ​វត្តមាន​យ៉ាង​កក្រើក ក្នុង​ពិធី​អាហារ​សាមគ្គី​របស់​បុរី VIP នៅ​ខេត្ត​កំពត

(កំពត)៖ ក្រុមហ៊ុនអចលនទ្រព្យបុរី វីអាយភី មិនត្រឹមតែធ្វើពិធីក្រុងពាលី និងអាហារសាមគ្គីរបស់បុរីយ៉ាងគគ្រឹក គគ្រេងដោយមានថ្នាក់ដឹកនាំខេត្ត និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ចូលរួមជាភ្ញៀវកិត្តិយសប៉ុណ្ណោះទេ ថែមទាំងបានរៀបចំការប្រគំតន្ត្រី និងជប់លៀងក្នុងក្នុងទ្រង់ទ្រាយធំនោះផង កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៩ ដោយមានតារាចម្រៀង និងតារាសម្ដែងល្បីៗជាច្រើនរូប ត្រូវគេឃើញបង្ហាញខ្លួនក្នុងកម្មវិធីនោះ។

តារាល្បីៗទាំងអស់នោះ មានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, កញ្ញា ពៅ លីដា, លោក ពៅ ពិសិដ្ឋ, អ្នកនាង សួន ចន្ថា, ស៊ឹម សោភ័ណ្ឌ, លោក សាយ សៀរ៉ា, លោក យែម សំអូន, កញ្ញា ភីយ៉ា, កញ្ញា អ៊ឹង និមល និងមានតារាល្បីៗជាច្រើនរូបទៀត។

លោក វ៉ន វណ្ណៈ អគ្គនាយកបុរីវីអាយភី បានអះអាងថា ដោយសារតែល្បឿនក្នុងការលក់ចេញរបស់បុរីវីអាយភី នៅខេត្តកំពត ទទួលបានការគាំទ្រច្រើន ហើយសន្ទុះក្នុងការលក់ចេញ ក៏លឿនលើសពីការប៉ាន់ស្មានទើបលោក សម្រេចបើកគម្រោងទ្រង់ទ្រាយធំនៅខេត្តកំពត ដោយមានពិធីជប់លៀងជូនដល់បុគ្គលិក ជាក្រុមការងារ និងអតិថិជន ដើម្បីអោយបងប្អូនបានរាំលេងសប្បាយ និងបានទស្សនាសិល្បៈចម្រៀង និងដើរម៉ូដ ទ្រង់ទ្រាយធំ មិនចាញ់កាលធ្វើសង្ក្រាននៅខេត្តព្រះសីហនុ។ លោកថាពិធីមួយនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជាន់ខ្ពស់ជាអាជ្ញាប្រចាំតំបន់យ៉ាងច្រើនផងដែរ ដោយលោកបានចាត់ទុកថាពិធីបើកសម្ពោធ និង ជប់លៀង ដែលអមដោយតារាល្បីៗ កាលពីយប់នោះ គឺជាការជួបជុំគ្រួសារដ៏ធំរបស់បុរីវីអាយភី ក្រោយយពេលជោគជ័យលើមុខជំនួញដីធ្លី និងសាងសល់វិស័យអចនទ្រព្យជាលើកដំបូង ក្នុងខេត្តកំពត។

លោកបន្តថា បុរីវីអាយភីកំពុងបោះជំហានក្លាយជាទីក្រុងរណប និងជាផ្ទះស្នាក់នៅដែលជាជម្រើសដ៏ល្អរបស់ អ្នកចង់មកកម្សាន្តនៅខេត្តកំពត ដែលកន្លងមកទឹកដីខេត្តនេះ ហាក់មិនសូវមានការចាប់អារម្មណ៍បង្កើត ជាបុរីធំៗ។ ស្របគ្នាដែលលក្ខណ្ឌបង់រំលោះ និងតម្លៃដែលបានកំណត់ឡើង គឺតម្រូវចំពោះអ្នកមានជីវភាពមធ្យម និងធូរធារអាចទិញបានយ៉ាងស្រូួលផង ទើបទីតាំងបុរីVIP ទទួលបានការចាប់អារម្មណ៍ខ្លាំង លើទឹកដីកំពត តាំងពីមិនទាន់ធ្វើពិធីបើកសម្ពោធ។ នៅក្នុងបុរីនេះ ក្រៅពីមានវីឡាទោល វីឡាកូនកាត់ ផ្ទះល្វែង ក៍មានផ្សារ ហាងទំនើប និងសួនច្បារយ៉ាងផាសុកភាពក្នុងគម្រោងនោះផងដែរលម្អដោយផ្កាសាគូរ៉ា។

គួរបញ្ជាក់ផងដែរថា គម្រោងបុរីវីអាយភី បានប្រកាសឡើងនៅលើផ្ទៃដីជាង៣១ហិកតារ ដោយមានសំណង់ផ្ទះ ជុំវិញផ្សារសរុបជិត៥០០ល្វែង និងប្លង់ដីឡូតិ៍សម្រាប់លក់ប្រមាណជាង១០០០ប្លង់ គ្រប់ទំហ៑ំ។ គម្រោង វិនិយោគនេះ ស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ចម្ងាយ១២១គីឡូពីរាជធានីភ្នំពេញ និងប្រហែល២០គីឡូដល់ទីរួមខេត្ត ដែលជាតំបន់មានសក្កានុពលធំមួយ ប្រចាំខេត្តកំពត។ តម្លៃដីឡូរបស់ គម្រោងត្រូវបានប្រកាសថាមានចាប់ពីជាង៧៨០០ដុល្លារឡើងទៅ និងជាង៣មុឺនដុល្លារឡើងទៅ សម្រាប់តម្លៃផ្ទះ ដែលធ្វើអោយគេមើលឃើញភ្លាមៗថា វត្តមានរបស់ក្រុមហ៑ុនបុរីវីអាយភី នឹងធ្វើអោយគម្រោង អចលនទ្រព្យផ្សេងទៀតងាកទៅចាប់អារម្មណ៍ ដែលកាន់តែជួយអោយល្បឿនក្នុងការអភិវឌ្ឍន៍នៅខេត្តកំពត ឈានឡើង ពោលគឺតម្លៃដីធ្លីនឹងហក់ឡើង។ វីអាយភី ក៏បានប្រកាសយុទ្ធសាស្ត្រអ្នកទិញដីឡូត៍ ឬទិញផ្ទះក្នុងគម្រោងនៅខេត្តកំពត ទទួលបានតូបមួយក្នុងផ្សារតកូនតចៅ ដោយឥតគិតថ្លៃផងដែរ ទើបគម្រោងមួយនេះ ហក់ចូលខេត្តកំពតមិនបានប៉ុន្មានផង ក៏មានសន្ទុះគាំទ្រមិនធម្មតា។

លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរីវីអាភី បន្តគូសបញ្ជាក់ថា ហេតុផលដែលលោកសម្រេចចិត្តបោះទុនរាប់ លានដុល្លារសាងសង់បុរីនៅលើទឹកដីនេះ ក៏ព្រោះតែលោកយល់ថា ខេត្តកំពតចាប់ផ្ដើមមានសក្កានុពល ទាក់ទាញក្រុមអ្នកវិនិយោគច្រើនឡើងនាពេលចុងក្រោយ ខណៈដែលវិស័យដីធ្លីមានសន្ទុះបន្ទាប់ពីដីធ្លី នៅខេត្តព្រះសីហនុក៍ចាប់ផ្ដើមចង្អៀត។ ទស្សនៈវិស័យរបស់ក្រុមហ៑ុន គឺចង់ជួយអភិវឌ្ឍន៍ទឹកដីកំពត អោយកាន់តែមានការឈានឡើង ដើម្បីទាក់ទាញគម្រោងវិនិយោគបន្តបន្ទាប់ និងដើម្បីបំពេញសេចក្ដីត្រូវការ ផ្នែកទេសចរណ៍ ដែលកំពុងឈានឡើង។ លោកប្រកាសថានឹងពង្រីកគម្រោងវិនិយោគរបស់ខ្លួននៅ លើទឹកដីកំពតក្នុងទំហ៑ំផ្ទៃដីបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកអោយខេត្តមួយនេះ កាន់តែមានការរីកចំរើន៕

You might also like More from author