ស្រី​ស្អាត រ៉ូស ឆ្លៀត​ពេល​​​ពីការ​សម្ដែង ចែក​អំណោយ និង​ថវិកា​មួយ​ចំនួន​ដល់​ជន​ក្រីក្រ នៅ​មុខ​ព្រះ​បរម​រាជវាំង!

(ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី ដើមទ្រូងមូលក្បំ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស មួយរយៈចុងក្រោយនេះ នាងហាក់មានសន្ទុះខ្លាំងគួរសមក្នុងការងារសិល្បៈ ជាពិសេសស្រីស្អាតរូបនេះ គេតែងតែសង្កេតឃើញ នាងលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាហូរហែ ពិសេសកិច្ចការងារសង្គមមួយចំនួន។ ជាក់ស្ដែង ថ្មីៗនេះនាងបានចែកអំណោយ រួមទាំងថវិកាមួយចំនួន ដល់អ្នកក្រីក្រ និងចាស់ជរា ក្រោយឆ្លៀតពីការសម្ដែង ធ្វើឲ្យមហាជនមានការកោតសរសើរ ចំពោះទង្វើរបស់នាងជាខ្លាំង។

ជាការពិត កាលពីពេលថ្មីៗកន្លងទៅនេះ ស្រីស្រស់ រ៉ូស បានលេចមុខក្នុងការចែកអំណោយជា បាយនិងភេសជ្ជៈ ក្នុងនោះក៏មានជាថវិកាបន្តិចបន្តួច ដល់អ្នកក្រីក្រ ជាច្រើនអ្នកជាពិសេសចាស់ជរា សន្តិសុខ អ្នកអនាម័យ ប្រមាណជាង៥០នាក់ដែលកំពុង បម្រើការងារ រកទទួលទានតិចតួចនាតំបន់មាត់ទន្លេ នៅក្បែរព្រះអង្គដងកើ ខណៈដែលការធ្វើសកម្មភាពសប្បុរសធម៌នេះ មិនមែនជាលើកទីមួយនោះទេ សម្រាប់តារាស្រីសិចស៊ី រ៉ូស។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ កញ្ញា រ៉ូស បានថ្លែងប្រាប់ឲ្យដឹងថា នេះមិនមែនលើកទី១ទេ ដែលនាង និងក្រុមគ្រួសារ បានធ្វើសកម្មភាពសប្បុរសធម៌បែបនេះ គឺដោយសារជាថ្ងៃសីល នាងត្រូវទៅអុជធូបបន់ស្រស់សុំសេចក្តីសុខ និងឆ្លៀតចែកទានខ្លះដល់ពួកគាត់តាមលទ្ធភាព។ នាងបន្តថា ចង់ចែករំលែកធនធាន ក្តីស្រឡាញ់ ទៅដល់ ពួកគាត់ ហើយចង់ឲ្យពួកគាត់មានអារម្មណ៍កក់ក្តៅ ព្រោះមានមនុស្សនៅជុំវិញស្រឡាញ់ ចូលចិត្តពួកគាត់ ដោយមិនមានការរើសអើង និងជាការជួយ លើកទឹកចិត្តឲ្យ ពួកគាត់តស៊ូបន្តក្នុង ជីវិតបំពេញការងារដោយ កម្លាំងចិត្ត និងកម្លាំងកាយ។

តារាស្រីវ័យ២៥ឆ្នាំរូបនេះ បញ្ជាក់ទៀតថា ក្រោយធ្វើបុណ្យដាក់ទាន បំពេញកុសល្យ នឹងធ្វើឲ្យអារម្មណ៍យើង ជ្រះស្រឡះសប្បាយចិត្ត ហើយនាងនឹងបន្តវប្បធម៌ នៃការចែករំលែកនេះបន្ថែមទៀតទៅតាមលទ្ធភាព ធនធាន ដែលមានហើយនាងរំពឹងថា នឹងមានសប្បុរសជនជាច្រើន ចែករំលែកធនធាន ដែលមានទៅកាន់មនុស្សនៅ ជុំវិញខ្លួន ទោះបីជាការចែករំលែកនោះ ជាអ្វីក៏ដោយ។

ក្រោយពីឃើញនូវទឹកចិត្តដល់ប្រពៃរបស់ តារាសម្ដែង រ៉ូស មានមហាជនជាច្រើន បានសម្ដែងនូវការកោតសរ សើរចំពោះនាង មិនត្រឹមជាតារាស្រីសិចស៊ីគួរឲ្យក្នាញ់ ថែមទាំងមានទឹកចិត្តបុណ្យ ជួយដល់អ្នកទ័លក្រលំបាក ផងដែរ៕

You might also like More from author