ដំណើរ​រឿង​កំណើត​ស្នេហ៍​លើក​ទី២ កើត​ឡើង​ដោយ​សារអ្វី?​ហើយ​នឹង​ចូល​រោង​ជ័យ​នៅ​ពេលណា?ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ កញ្ញា វ៉ាន់ នីឡា នឹង​មក​ជា​តារា​កិត្តយស​ក្នុង​កម្មវិធី «អាថ៌​កំបាំង​ក្រៅ​ឆាក​របស់​តារា» (Video Inside)

(ភ្នំពេញ)៖ តារាកំប្លែងស្រីវ័យក្មេង សាច់សខ្ចីមានមន្តស្នេហ៍ កញ្ញា វ៉ាន់ នីឡា ទស្សនិជនហាក់បានជ្រាប់ច្រើន ហើយពីប្រវត្តិសិល្បៈ និងរឿងរ៉ាវស្នេហ៍របស់នាង។ តែយ៉ាងណាមិញ បច្ចុប្បន្ននេះនាងបានបង្ហាញជា សាធារណៈនូវមុខមាត់គូដណ្តឹងរបស់នាង ដែលគ្រងចូលរោងការនៅប៉ុន្មានឆ្នាំដ៏ខ្លីខាងមុខនេះ។ ទន្ទឹមគ្នានោះ ទស្សនិកជនមិនបានដឹងនោះទេថា តើកំណើតស្នេហ៍ទី២របស់នាង កើតឡើងដោយសារអ្វី និងនៅពេលណា? ចម្ងល់ទាំងនេះ វ៉ាន់ នីឡា នឹងមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍ នេះ។

កញ្ញា វ៉ាន់ នីឡា ត្រូវបានគេដឹងថាបច្ចុប្បន្ននេះ មិនត្រឹមតែមានសមត្ថភាពអាចសម្តែងកំប្លែងមួយមុខទេ ដែលជាតារាស្រីមួយដួងដែលមានទេពកោសល្យ ត្រូវប៉ាន់ខាងថតស្ពតសំអាងការ និងមានជំនួញក្នុងដៃផងដែរ។ ទោះបីខ្លួនមានវ័យក្មេងក៏ពិតមែន តែកូនស្រីបណ្តូរចិត្តរបស់លោកតា វ៉ិចទ័រ រូបនេះ មានសមត្ថភាពរកលុយ បានច្រើន មិនចាញ់រាមច្បងក្នុងសិល្បៈឡើយ។ ដោយឡែក ចំពោះរឿងស្នេហ៍ ទោះលើកទី១ មិនសមប្រកប តែនាងនៅតែអាចជ្រើសរើសបាននូវបុរសម្នាក់ដែល ស្រឡាញ់ អាចមើលថែនៅថ្ងៃអនាគត រហូតគ្រោងចូល រោងការនៅពេលខាងមុខផងដែរ។

យ៉ាងណាមិញ រាល់ចម្ងល់ខាងលើ ព្រមទាំងអាថ៌កំបាំងផ្ទាល់ខ្លួនផ្សេងៗ យ៉ាងណានោះ នាងនឹងមកបកស្រាយ ឲ្យទស្សនិកជនបានជ្រាប កាន់តែច្បាស់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ជាមួយនឹងពិធីករដ៏សមបូរសំនួរចាក់ដោតទាំង២រូប។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» មានការ ផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News ចាប់ពីវេលាម៉ោង ៧៖០០ ដល់ម៉ោង ៨៖០០ យប់ នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោងដដែល៕


You might also like More from author