បទថ្មី​ពីលោក វុទ្ធា «មិន​អាច​ជួយ​ខ្លួនឯង» ពិរោះ​ប្លែក​អារម្មណ៍ លាយ​ឡំ​ជា​មួយ MV ដ៏ទាក់​ទាញ​បង្អួត​សម្រស់​តំបន់​សមុទ្រ​របស់​កម្ពុជា (Video Inside)

(ភ្នំពេញ)៖ ម្ចាស់បទ «ក្រមុំ៣ស្តាយ» លោក វុទ្ធា ថ្មីៗនេះបានបញ្ចេញបទចម្រៀងមួយបទមានចំណងជើងថា «មិនអាចជួយខ្លួនឯង» កំពុងទទួលបានការគាំទ្រច្រើនពីមហាជន ដោយបទថ្មីនេះចេញទើបតែបានមួយថ្ងៃមាន អ្នកចូលមើលយ៉ាងច្រើន Youtube។ បទចម្រៀងមួយនេះ មានសាច់ភ្លេចប្លែកអារម្មណ៍ អត្ថន័យពិសេសផ្តោត លើរឿងស្នេហាត្រូវចិត្តយុវវ័សម័យថ្មីហើយនោះ ងាកមកវីដេអូវិញ គឺទាក់ទាញយ៉ាងខ្លាំង ព្រោះបានបង្ហាញពី សម្រស់ដ៏ស្រស់ស្អាត នៃសមុទ្រកម្ពុជាមានទឹកខៀវស្រងាត់តែម្តង។

ជាការកត់សម្គាក់ ម្ចាស់បទ «ក្រមុំ៣ស្តាយ» លោក វុទ្ធា ហាក់បាត់មុខមួយរយៈពីវិស័យសិល្បៈ សឹងតែត្រូវបាន ទស្សនិកជនភ្លេចមុខបាត់ទៅហើយ។ តែយ៉ាងណាពេលនេះលោកស្រាប់តែត្រឡប់មកវិញ ជាមួយនឹងបទ ចម្រៀងថ្មី «មិនអាចជួយខ្លួនឯង» ជាចំណងដៃថ្មីសម្រាប់អ្នកគាំទ្រ។ «មិនអាចជួយខ្លួនឯង» Can’t Help Myself ជាចង្វាក់ថ្មីប្លែកខុសពីបទមុនៗ របស់លោកវុទ្ធា ។ ងាកមក MV បទថ្មីមួយបទនេះ ហាក់ទទួលបានការ ចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់ស្រទាប់ ព្រោះបានផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៅកោះទន្សាយ ឲ្យអ្នកដែលបានមើលវីដេអូចម្រៀងនេះហើយ ចង់ទៅលេងកំសាន្តនៅទីនោះ។

គួរជម្រាបថា តារាចម្រៀងប្រចាំក្រុម KlapYaHandz លោកវុទ្ធា មានទស្សនិកជនមិនតិចនាក់នោះទេស្រឡាញ់ ចូលចិត្ត ជាពិសេសតាមរយៈបទ “ក្រមុំ៣ស្តាយ” ដែលជាចង្វាក់ប្រជាប្រិយ បានធ្វើឲ្យលោកកាន់តែមាន ទស្សនិកជនស្គាល់ច្រើនតែម្តង។

សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖

You might also like More from author