កំលោះ​សង្ហា ទ្រី តារាវុធ ចេញ​ដំណើរ​ទៅ​ប្រកួត «Man Of The Year» នៅ​ថ្ងៃទី​១២ ខែ​កញ្ញា នេះ!

(ភ្នំពេញ)៖ កំលោះសង្ហាទឹកមុខមានមន្តស្នេហ៍ លោក ទ្រី តារាវុធ បានចាកចេញពីប្រទេសកម្ពុជា ទៅប្រកួត ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Man Of The Year» ឆ្នាំ២០១៩ នៅប្រទេសមីយ៉ាហើយ ជាមួយនឹងទឹកមុខ សប្បាយរីករាយ និងការតាំងចិត្តខ្ពស់ ក្នុងការបញ្ចេញទេពកោសល្យលើឆាកអន្តរជាតិ។ នេះជាលើកទី១ ហើយដែលតារាសម្តែង និងពិធីកររូបសង្ហារ ទ្រី តារាវុធ ចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ ពិភពលោកមួយនេះ ដែលមានការចូលរួមពីបុរសៗរូបសង្ហារ សាច់ដុំកង់ៗ មកពីបណ្តាប្រទេសជាច្រើនលើ ពិភពលោក។

ព្រឹត្តិការណ៍ប្រកួត «Man Of The Year» ប្រចាំឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីបេក្ខជនតំណាងប្រទេសប្រមាណជាង ២០ មកពីជុំវិញ ពិភពលោកចូលរួមប្រកួត។ តារាសម្តែង និងពិធីករ ទ្រី តារាវុធ បានត្រៀមរួចជាស្រេចនូវការហ្វឹកហាត់ លើជំនាញមួយចំនួន ជាច្រើនខែកន្លងមកហើយ ដើម្បីបង្ហាញពីភាពជឿជាក់មួយលើឆាកអន្តរជាតិមួយនេះ។ តែយ៉ាងណា ក៏សំណូមពរដល់ទស្សនិកជនចូលរួមគាំទ្រផងដែរ ព្រោះនេះមិនមែនជាមុខមាត់លោក តែម្នាក់ឯងទេ ពោលគឺតំណាងឲ្យប្រទេសកម្ពុជាទាំងមូលតែម្តង។

គួរបញ្ជាក់ដែរថា លោកទ្រី តារាវុធ មានអាយុ២៤ឆ្នាំ គឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីករម្នាក់ ដ៏មានប្រជាប្រិយ។ លោកគឺជាអតីត Frishie Boy ចំណាត់ថ្នាក់លេខ១ ប្រចាំ២០១៦។ តារារូបនេះធ្លាប់សម្តែង ក្នុងភាពយន្តជាច្រើន បន្តបន្ទាប់រហូតទទួលបានការគាំទ្រច្រើន ដូចជា រឿង «កំណត់ហេតុនាងនាថ», រឿង «សរសរកន្លោង», រឿង «ភូមិគ្រឹះជំពាក់ស្នេហ៍» រឿង «កុំងាកក្រោយ» ជាដើម៕

You might also like More from author