គ្រាន់​តែ​បញ្ចេញ​មតិសោះ ប៉ែន ចំរ៉ុង ត្រូវ​គេ​ឆ្កឹះ​រឿង​អាស្រូវ​ចាស់ ឲ្យ​រង​អាម៉ាស់​ជា​ថ្មី

(ភ្នំពេញ)៖ មិនមែនតែមហាជននោះទេ សូម្បីតែតារាសិល្បៈច្រើននាក់ ក៏បានបញ្ចេញមតិប្រតិកម្មជុំវិញ ក្រុមដែលជេរប្រមាថអ្នករាំក្នុងព្រលានយន្តហោះ ព្រោះតែអ្នក Live នោះបានប្រើសម្ដីប្រមាថតារាខ្មែរទាំងមូល។ យ៉ាងណាមិញ ក្នុងចំណោមតារាសិល្បៈ ដែលត្រូវអ្នកគាំទ្រក្រុមនោះវាយបកមកវិញ លោក ប៉ែន ចំរ៉ុង ត្រូវគេកត់សម្គាល់ថាគាស់រំលើងពីរឿងអាស្រូវរបស់លោកធ្វើឲ្យលោករងការអាម៉ាស់ជាថ្មី។

ម្ចាស់ Account ហ្វេសប៑ុកឈ្មោះ ប៑ុនហឿន សាញ បានវាយប្រហារលោកប៉ែន ចំរ៉ុង ក្រោយពីលោកបញ្ចេញម តិរិះគន់ ក្នុងចំណោមអ្នកប្រតិកម្មជាច្រើន ដែលត្រូវក្រុមនោះវាយបកថា «នេះហើយតារាៗស្រុករំដួល អសីលធម៌លែងនិយាយ ហើយជាអ្នកសម្តែងរឿងសិល្បៈអោយក្មេងៗមើល តើក្មេងៗវាទទួលរឿងអសធម៌ ខ្វះភាពជាគំរូពីពួកវាប៉ុណ្ណាទៅ? ជាតារានៅស្រុកគេសំខាន់ណាស់រឿងភាពជាគំរូ ព្រោះអ្នកឯងឡើង ឆាកអោយគេមើលរាប់ម៉ឺន លាននាក់ បើអ្នកឯងថោកទាបដូចអាសោយសារ៉ុងនេះទេ តើសង្គមនឹងទៅជា យ៉ាងណា? ហើយភាពគ្មានសីលធម៌ ស៊ីចុកគេបានកូនមួយ ហើយអាចដោះដៃបានគេដឹងពេញ សាធារណៈនេះ តើគេមើលងាយដល់ពូជសមទេ? ដែលវាថោកទាបចឹងហើយ នៅមានអ្នកគាំទ្រ?»

ការវាយប្រហាររបស់អ្នកកាន់ជើងផ្កាប់មុខទៅលើក្រុមដែលមានជម្លោះជាមួយក្រុមអ្នកនាងចន ច័ន្ទលក្ខិណា នេះ មិនមែនវាយប្រហារតែលើលោក ប៉ែន ចំរ៉ុង នេះ ក៏បានឆ្កឹះរឿងរសើបរបស់តារាជាច្រើនទៀត ដែលពួកគេ យល់ថា បានលូកមាត់បញ្ចេញមតិផងដែរ ដូចជាបានឆ្កឹះរឿងអាស្រូវដែលកប់បាត់យូររបស់ អ្នកនាង ឆ័យលី ដាឡែន និង របស់ លោក តាន់ គីមសួរ ជាដើម ដោយគ្រាន់តែក្នុងចំណោមការគាស់កកាយទាំងអស់ រឿងអាស្រូវរបស់លោក ប៉ែន ចំរ៉ុង ហាក់រសើបជាងគេ ដោយសារតែរឿងរ៉ាវនោះ ធ្លាប់ធ្វើឲ្យលោក បិះនឹងបាត់បង់អាជីព ហើយទើបតែរើបៗខ្លះមកវិញ។

អ្នកធ្លាប់ខឹងលោក ស្អប់លោក រឿងលោកបោះបង់ភរិយាអេតាសុីវិល អ្នកនាង ភិន សុដាលីស ហាក់នឹកឃើញ រឿងចាស់មកវិញ។ អ្នកគាំទ្រលោកមួយចំនួនបានផ្ដល់មតិថា តារាល្បីៗដែលធ្លាប់មានរឿងអាស្រូវកក្រើកនគរ មិនគួរចេញមុខប្រតិកម្មក្នុងជម្លោះរសើបនេះទេ ដោយសារតែការវាយបកត្រឡប់មកវិញ គឺងាយនឹងធ្វើឲ្យតារា រូបនោះរងការអាម៉ាស់ម្ដងទៀត ក្នុងពេលដែលរឿងមួយនោះ ទម្រាំកប់បាត់ គឺប្រឹងផ្ដើមពីសូន្យយ៉ាងលំបាក។ គេជឿជាក់ថា លោកប៉ែន ចំរ៉ុង នឹងចងចាំរឿងរ៉ាវនេះ ទុកជាបទពិសោធន៍ ដើម្បីរក្សាតម្លៃរបស់លោក ឲ្យនៅតែមានកេរ្តិ៍ឈ្មោះ ដូចមួយរយៈចុងក្រោយ៕

You might also like More from author