ឈីន រតនៈ ទទួល​បាន​ការ Surprise និង​កាដូរ​ពី​មនុស្ស​ពិសេស មុន​ថ្ងៃ​ខួប​កំណើត​មកដល់!

(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាស្គាល់ច្បាស់ពីតារាចម្រៀងស្រី កំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងសិល្បៈ ហើយក៏ជាអតីតបេក្ខភាព The Voice Cambodia រដូវការទី២ កញ្ញា ឈីន រតនៈ ដោយនាងមិនត្រឹមតែជាតារាចម្រៀង មានប្រជាប្រិយភាពនោះទេ ថែមទាំងទទួលបានការស្រឡាញ់ជាច្រើនពីសំណាក់ទស្សនិកជន។ យ៉ាងណាមិញ ថ្មីៗនេះ កញ្ញា ឈីន រតនៈ បានទទួលបាន Surprise និងកាដូរជាច្រើន ពីមនុស្សពិសេសរបស់នាង នៅមុនថ្ងៃខួបកំណើតមកដល់។

ជាការពិត ស្របពេលកាន់តែកៀកដល់ថ្ងៃខួបកំណើត តារាចម្រៀងសំឡេងខ្ពស់ កញ្ញា ឈីន រតនៈ ស្រាប់តែទទួលបានការពញាក់អារម្មណ៍ការ Surprise ពីមនុស្សពិសេស មានទាំងមិត្តភក្ដិ និងក្រុមការងាររបស់នាង ធ្វើឱ្យ រតនៈ មានអារម្មណ៍រំភើបចិត្ត ជាពន់ពេកសម្រាប់ទង្វើរបស់ពួកគេមកលើនាង។ មិនតែប៉ុណ្ណោះនាងថែមទាំងទទួលបានក្ដីស្រឡាញ់ និងការរៀបចំជូនយ៉ាងពិសេសពីអ្នកគាំទ្រជាច្រើន។

ជាមួយនឹងអារម្មណ៍រំភើប ម្ចាស់បទ «ខ្ញុំមានអ្នកណា» បានបង្ហោះសារនៅក្នុងគណនី Instagram (អ៊ីនស្តាក្រាម) របស់ខ្លួនថា «អរគុណបងៗសម្រាប់ការ Surprise មុនថ្ងៃ ហើយអរគុណមែនទែនសម្រាប់កាដូ ហិហិ… រំភើបខ្លាំងណាស់ ហើយម្ចាស់ខ្លួនឡើងអត់ដឹង លេងចឹងៗហ្មង»

ក្នុងនោះ តារាចម្រៀង ឈីន រតនៈ ក៏បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ហាក់បង្ហាញឲ្យឃើញនូវទឹកមុខយ៉ាង ស្រស់ស្រាយ និងរំភើបខ្លាំង របស់កញ្ញា ឈីន រតនៈ ខណៈដែលនាងក៏មិននឹកស្មានថា មានការរៀបចំ Surprise ខួបកំណើតដល់នាងមុនថ្ងៃបែបនេះ។ ក្នុងនោះក៏មានការជូនពរបន្ថែមពីសំណាក់មិត្តរួមអាជីព និងមិត្តភិក្តជិតស្និទ្ធ រួមទាំងអ្នកគាំទ្រ ឲ្យតារាស្រីរូបនេះ កាន់តែមានភាពល្បីល្បាញខ្លាំងក្នុងសិល្បៈ។

គួរឲ្យដឹងថា ថ្ងៃខួបកំណើតរបស់តារាម្រៀងកញ្ញា ឈីន រតនៈ គឺនៅថ្ងៃទី៩ ខែតុលានេះ ខណៈដែលការ Surprise ពីមនុស្សពិសេសរបស់នាង គឺធ្វើឡើងមុនពីរថ្ងៃ ពោលគឺកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ៕

You might also like More from author