យប់​នេះ​ជួបនឹង ម្ចាស់​រហស្ស​នាម​ថា «ផ្កា​រីក​បាំង​ស្លឹក» រត្ន័​ម៉ាលី ដែរ «អាថ៌​កំបាំង​ក្រៅ​ឆាក​របស់​តារា» បាន​ប្រសិទ្ធនាម​ជូន​កន្លង​មក​ (Video Inside)

(ភ្នំពេញ)៖ អ្នកនាង រ័ត្នម៉ាលី ដែល «អាថ៌កំបាំងក្រៅឆាក របស់តារា»ដាក់រហស្សនាមថា «ផ្ការីកបាំងស្លឹក» នឹងចូលរួមជាតារាកតិ្តយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ អ្នកនាង នឹងមកបកស្រាយនូវអាថ៌កំបាំងផ្ទាល់ខ្លួននានា ដែលទស្សនិកជនមិនទាន់បានដឹង ជាពិសេស គឺជីវិត ក្នុងវិថីសិល្បៈ ព្រមទាំងការហែលឆ្លងឧបសគ្គនានាជាដើម។ បន្ថែមពីនេះ តើហេតុអ្វីបានជាម្ចាស់កម្មវីធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដាក់រហស្សនាមថា «ផ្ការីកបាំងស្លឹក»។

ជាការកត់សម្គាល់ អ្នកនាង រ័ត្ន គឺជាតារាចម្រៀងស្រីមួយរូប ត្រូវបានគេដឹងថាមានសមត្ថភាពខ្ពស់ក្នុងការ បកស្រាយនូវចម្រៀង ជាមួយនឹងទឹកដបសំនៀងយ៉ាងពិរោះរណ្តំ។ តែយ៉ាងណា អ្នកនាង ហាក់គ្មានឱកាស ធ្វើឲ្យខ្លួនឯងល្បីល្បាញឡើយ រហូតម្ចាស់កម្មវិធី ដាក់រហស្សនាមថា ជា «ផ្ការីកបាំងស្លឹក» តើពាក្យនេះមាន អត្ថន័យយ៉ាងណាសម្រាប់អ្នកនាង។

ដើម្បីឲ្យលំអិតពីចម្ងល់នេះ និងអាថ៌កំបាំងផ្ទាល់ខ្លួនផ្សេងរបស់ អ្នកនាង រ័ត្ន, អ្នកនាង នឹងមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយ ឡើងវិញ នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕

You might also like More from author