កញ្ញា ដេត ស្រីនាឌ ជាប​វរកញ្ញា​តំណាង​កម្ពុជា​ប្រកាស​បោះបង់​ការ​ចូលរួម​ប្រកួត «Miss Grand International 2019» នៅ​វេណេហ្សូអេឡា ព្រោះ​បារម្ភ​ពីសុវត្ថិភាព

(ភ្នំពេញ)៖ កញ្ញា ដេត ស្រីនាឌ ជាបវរកញ្ញាតំណាងកម្ពុជា ទៅចូលរួមប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Miss Grand International» ដែលក្នុងឆ្នាំ២០១៩ នេះគឺមានប្រទេសវេណេហ្សូអេឡា ធ្វើជាម្ចាស់ផ្ទះ។ ដោយសង្កេត ឃើញថាប្រទេសនេះ អសន្តិសុខ មានបវរកញ្ញារបស់ប្រទេសមួយចំនួន បានធ្វើពហិកាមិនចូលរួមប្រកួត ក្នុងចំណោមនោះក៏មានបវរកញ្ញារបស់កម្ពុជាផងដែរ។

ថ្មីៗនេះ កញ្ញា ដេត ស្រីនាដ បវរកញ្ញា «Miss Grand International 2019» បានប្រកាសជាសាធារណៈនូវ ហេតុផលដែលខ្លួនបោះបង់ការចូលរួមប្រកួតក្នុងកម្មវិធីខាងលើយ៉ាងដូច្នេះថា «នាងខ្ញុំ ដេត ស្រីនាឌ Miss Grand Cambodia 2019 ដែលជាបេក្ខភាពកម្ពុជា ត្រូវទៅចូលរួមក្នុងកម្មវិធីប្រកួត Miss Grand International 2019 នៅប្រទេស Venezuela»

កញ្ញាបញ្ជាក់បន្ថែមថា «ស្របតាមព័ត៌មាន ដែលទទួលបានតាមរយៈបណ្តាញសារព័ត៌មាននានា ស្តីពីស្ថាន ការណ៍ក្នុងប្រទេស Venezuela ក៏ដូចជាក្តីបារម្ភពីសំណាក់បងប្អូន និងមិត្តៗទាំងអស់ ក៏ដូចជាប្រិយមិត្ត Fan PAGE គ្រប់ៗរូប ដែលក្នុងនោះកាលពីថ្ងៃទី៩ ខែតុលា មានព័ត៌មានឆេះសណ្ឋាគារ Tamanaco Hotel ក្នុងទីក្រុង CARACAS ជាកន្លែងស្នាក់នៅរបស់បវរកញ្ញា ហើយណាមួយប្រទេសមួយនេះកំពុងជួបភាពវឹកវរ ដូចជាការធ្វើបាតុកម្មមិនព្រៀងទុកមុន អសន្តិសុខ អំពើភេរវកម្មដោយយើងមិនអាចដឹងមុន និងសង្គ្រាម ផ្ទៃក្នុងរបស់ប្រទេសនេះ ទើបលោកអគ្គនាយកនៃកម្មវិធីក្រកួត Miss Grand Cambodia និងក្រុមគ្រួសាររបស់ នាងខ្ញុំទាំងសងខាង បានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ ហើយលោកអគ្គនាយក និងនាងខ្ញុំព្រមទាំងក្រុមគ្រួសារ បានសម្រេចចិត្តបោះបង់ មិនធ្វើដំណើរទៅចូលរួមប្រកួតនៅប្រទេស Venezuela ដោយលោកអគ្គនាយក ក៏ដូចជាលោកប៉ា អ្នកម៉ាក់របស់នាងខ្ញុំមានក្តីបារម្ភចំពោះការធ្វើដំណើរ ក៏ដូចជាសុខសុវត្ថិភាពផ្ទាល់ខ្លួននាងខ្ញុំ ផងដែរ។ជាចុងក្រោយ នាងខ្ញុំសូមថ្លែងអំណរគុណ លោកអគ្គនាយក ដែលមានក្តីបារម្ភពីសុខសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះរូបនាងខ្ញុំ ហើយជាពិសេសក៏សូមអរគុណដល់ FAN PAGE និងអ្នកគាំទ្រទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការយកចិត្តទុកដាក់បារម្ភពីសុខសុវត្ថិភាពនៃរូបនាងខ្ញុំ។ យើងខ្ញុំ សូមអភ័យទោសចំពោះករណីដែរបានកើតឡើង»

ជាមួយនឹងការលើកឡើងខាងលើនេះ គឺមានមហាជនមួយចំនួនសម្តែងនូវការមិនពេញចិត្ត ព្រមទាំងបានលើក ឡើងថា មកពីមានការអាក់អនស្រពន់ចិត្តនឹងគណកម្មការ Miss Grand International មិនផ្តល់តម្លៃឲ្យ បេក្ខនារីកម្ពុជា ដោយយករូបមិនស្អាត ទៅដាក់ឲ្យមហាជនបោះឆ្នោត ក្នុងចំណោមបេក្ខនារីដទៃទៀត ខណៈអ្នកខ្លះថា មកពីមិនទាន់បានទិដ្ឋាការឲ្យចេញដំណើរជាដើម។

ផ្ទុយទៅវិញ កញ្ញា ដេត ស្រីនាឌ ផ្ទាល់បានបកស្រាយនូវហេតុផល ច្បាស់លាស់ដូចបានជម្រាបខាងលើ ខណៈទិដ្ឋាការគឺ នាងទទួលបានហើយ សរុបសេចក្តីមកការបោះបង់មិនចូលរួមប្រកួតនេះ គឺមកពីដើម្បី សុវត្ថិភាពផ្ទាល់ខ្លួន ព្រោះប្រទេសវេណេហ្សូអេឡាបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពមួយគួរឲ្យព្រួយបារម្ភ ដែលធ្វើឲ្យនាងមិនបានចូលរួមបាន៕

You might also like More from author