ស្អែកនេះ តារាល្បី​ឈ្មោះ​៤រូប លាពី​មាតុភូមិ យក​បទថ្មី​ស្តីពី​កម្ពុជា ទៅ​សម្តែង​លើឆាក​អន្តរជាតិ នៅ​ប្រទេស​កូរ៉េ (Video Inside)

(ភ្នំពេញ)៖ តារាប្រុសល្បីឈ្មោះរបស់កម្ពុជាចំនួន៤រូប គឺលោក សាន ផានិត, លោក លី យុាំង, លោក ណាំ ប៊ុណ្ណារ័ត្ន និងលោក វី ជីវ័ន្ត នឹងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងកម្មវិធី «មហោស្រព វប្បធម៌ចំរុះ» ឆ្នាំ២០១៩។ អ្វីដែលពិសេស តារាប្រុសទាំង៤រូប នឹងលើកយកនូវស្នាដៃចម្រៀងនិពន្ធថ្មីចំនួន២បទ ដែលរៀបរាប់ពីកម្ពុជា ទឹកដីសុវណ្ណ ទៅបង្ហាញលើឆាកអន្តរជាតិមួយនេះ។

តារាទាំង៤រូប នឹងចេញពីកម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងកម្មវិធី «មហោស្រពវប្បធម៌» ឆ្នាំ២០១៩ ដែលមានបណ្តាប្រទេសធំៗ ចំនួន១៣ចូលរួម។ ជាក់ស្តែង តារាមកពីកម្ពុជា នឹងបង្ហាញនូវ ទម្រង់សិល្បៈ ដែលជាអត្តសញ្ញាណរបស់កម្ពុជា បង្ហាញដល់បណ្តាប្រទេសដទៃ។ ជាក់ស្តែង មានចម្រៀង២បទ ដែលនឹងយកទៅបង្ហាញក្នុងកម្មវិធីនោះ មានបទ «កម្ពុជាដែនដីសុវណ្ណភូមិ» និងបទ «មាតុភូមិខ្មែរ» ដោយបទទាំងនេះ គឺជាស្នាដៃនិពន្ធដោយលោក លី យ៊ាំង និងជាការនិពន្ធបទភ្លេងដោយ ព្រឹទ្ធាចារ្យ ឯល ប៉ុណ្ណា។

ចម្រៀងទាំង២បទខាងលើ គឺជាការច្រៀងរួមគ្នាដោយ លោក សាន ផានិត, លោក លី យុាំង, លោក ណាំ ប៊ុណ្ណារ័ត្ន និងលោក វី ជីវ័ន្ត។ បទទាំងពីរនេះ មិនត្រឹមតែពិរោះនោះទេ ថែមទាំងបានបង្កប់នូវអត្ថន័យឆ្លុះបញ្ចាំង ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលជាប្រទេសអច្ឆរិយ សម្បូរដោយធនធានធម្មជាតិ ពិសេសគឺប្រាសាទ បុរាណ ដែលបង្កប់អត្ថន័យក្នុងបទ «កម្ពុជាដែនដីសុវណ្ណភូមិ»។

ចង់ដឹងចម្រៀងទាំងពីរបទខាងលើ ពិរោះ និងមានអត្ថន័យយ៉ាងណានោះសូមរីករាយសណ្តាប់ដូចតទៅ៖

You might also like More from author