MAMAMOO នឹង​ត្រឡប់​មក​វិញ​ជាមួយ​អ៊ាល់ប៊ុម​ថ្មី នៅ​ខែវិច្ឆិកា ខាង​មុខ​នេះ!

(ភ្នំពេញ)៖ ក្រុមរាំនារីកូរ៉េ ដែលមានសមាជិក៤នាក់ គឺ MAMAMOO ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំ អាល់ប៊ុមចម្រៀងថ្មី សម្រាប់ស្វាគមន៍អ្នកគាំទ្រក្នុងការត្រឡប់មកវិញរបស់ពួកគេ នៅខាងវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

នេះជាការត្រឡប់មកវិញលើកដំបូងហើយរបស់ MAMAMOO បន្ទាប់ពីខកខានចេញចម្រៀងថ្មី ជិត៨ខែ ពោលចាប់តាំងពីបានផ្សព្វផ្សាយអាល់ប៊ុមចម្រៀងចុងក្រោយរបស់ពួកគេគឺ «White Wind» កាលពីខែមីនា ដើមឆ្នាំនេះ។ បច្ចុប្បន្នក្រុមនារីល្បីឈ្មោះ MAMAMOO កំពុងមមាញឹកក្នុងការហាត់សមនូវក្បាច់រាំថ្មីៗ សម្រាប់ថតក្នុង MV របស់ពួកគេ ដែលនឹងបង្ហាញនៅថ្ងៃខាងមុខ។

យ៉ាងណាមិញ បើតាមការប៉ាន់ស្មានរបស់ក្រុមអ្នកគាំទ្រ ពួកគេនឹងត្រឡប់មកវិញនៅខែធ្នូ។ ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើនកំពុងរងចាំយ៉ាងអន្ទះសារនូវអ៊ាល់ប៊ុមថ្មីរបស់ MAMAMOO៕

You might also like More from author