បើកឆាក ស្នាដៃ​សម្តែង​រឿង​ភាគ​ដំបូង ឌី លីកា ទទួលបាន​ការ​ចាប់​អារម្មណ៍​ច្រើន ពីផលិតករ និង​មហាជន! (Treiler Inside)

(ភ្នំពេញ)៖ ឌី លីកា ត្រូវបានមហាជនដឹងថា នាងគឺជា Miss Grand Cambodia ឆ្នាំ២០១៨ ដែលជានិច្ចកាល តែងតែបង្ហាញខ្លួនតាមរយៈការបង្ហាញម៉ូត, ថតស្ពត ឬថតសំអាងការជាដើម។ យ៉ាងណាមិញ ពេលនេះទាង ផលិតករ និងទស្សនិកជន ចាប់អារម្មណ៍ខ្លាំង ក្រោយពីនាងលេចមុខ ក្នុងតំណែងជាតួឯកស្រីក្នុងរឿងភាគ ខ្មែរមួយ ដោយគ្រាន់តែមើលឈុតខ្លីៗ គឺជក់ចិត្តបាត់ទៅហើយ។

បង្ហាញវត្តមានក្នុង Trailer គ្រងតំណែងជាតួឯកស្រី ក្នុងរឿង «សន្យា» របស់ស្ថានីយទូរទស្សន៍បាយ័ន ឌី លីកា ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកដឹកនាំសម្ដែង ព្រោះគ្រប់គ្នាសង្កេតឃើញថា នាងសម្តែង បានយ៉ាងល្អ ទាំងការចូលតួក្នុងសាច់រឿង ការលេងទឹកមុខ និងកាយវិការសម្តែង ទោះនេះជាខ្សែភាពយន្តដំបូង ដែលបវរកញ្ញាស្រស់ស្អាតរូបនេះ ចូលរួមសម្តែងក៏ដោយ។ អ្វីដែលកាន់តែពិសេសសាច់រឿងនេះ ជាប្រភេទរឿងបុរាណទៀតផង ដោយមានការចូលរួមពីសិល្បករវ័យក្មេងជាច្រើន មិនថាតួប្រុស ឬស្រីឡើយ។

ជាការពិតណាស់ បើនិយាយពីរូបសម្ផស្ស ដ៏ស្អាតផូរផង់ របស់នាងវិញ គឺពិតជាមានភាពទាក់ទាញខ្លាំងតែម្ដង ជាពិសេសនោះ គឺត្រូវប៉ាន់ខ្លាំង ជាមួយនឹងការថតម៉ូតជាច្រើន ដោយថ្មីៗនេះ ឌី លីកា បានធ្វើឲ្យ គេចាប់បើ អារម្មណ៍គ្រប់គ្នា ក្រោយបានឃើញរូបសម្រស់ ដ៏ប្លែកភ្នែកខ្លាំងក្នុងការតែងខ្លួនយ៉ាងស្រស់ស្អាត។ សម្រស់របស់ នាងរឹតតែលេចធ្លោរ រាល់ពេលគ្រងនូវឈុតបុរាណម្តង ជាក់ស្តែងក្នុងរឿង «សន្យា» នេះទៀតសោត គឺត្រូវនឹងទឹកមុខនាងតែម្តង ជាមួយឈុតបុរាណ។

គួររំឭកដែរថា ស្រីស្អាត ឌី លីកា ជាអតីតបេក្ខភាពតំណាងកម្ពុជា ក្នុងការប្រកួត ក្នុងកម្មវិធី «Miss Grand International 2018» ទោះបីជាមិនទទួលបាននូវជយលាភី ត្រឡប់មកជូនជាតិក្ដី ក៏ស្រីស្អាត ឌី លីកា នៅតែត្រូវមហាជន កោតសរសើរចំពោះសមត្ថភាព របស់ស្រីស្អាតរូបនេះ ផងដែរ៕

You might also like More from author