ប៉ូលិស​ក្រុង​​ញូយ៉ក ប្រឈម​មុខ​ការ​រិះគន់​ខ្លាំង​ ក្រោយ​អនុញ្ញាត​ឲ្យ​តារា​ភាពយន្ត​ក្តៅសាច់ ចូលតំបន់​ហាមឃាត់

(ញូយ៉ក)៖ ប៉ូលិសញូយ៉កប្រឈមមុខនឹងការរិះគន់ពីមហាជន បន្ទាប់ពីតារាសម្តែងភាពយន្តក្តៅសាច់ ជនជាតិអាឡឺម៉ង់ នាង Annina Ucatis បង្ហោះរូបភាព និងវីដេអូពីសកម្មភាពរបស់នាង ពេលទៅទស្សនាកន្លែងហាមឃាត់ NYPD និងមជ្ឈមណ្ឌលសម្របសម្រួលសន្ដិសុខនៅផ្លូវ៥៥។ ខណៈសកម្មភាពនេះ បានធ្វើឲ្យមហាជនបានផ្ទុះកំហឹងយ៉ាងខ្លាំង ព្រោះមន្ត្រីប៉ូលិស បានអនុញ្ញាតឲ្យតារាភាពយន្តរូបនេះ ចូលក្នុងតំបន់ហាមឃាត និងយករូបភាពចែកចាយលើបណ្តាញសង្គម ឲ្យសាធារណៈជនបានឃើញ។ នេះបើយោងតាមដោយសារព័ត៌មានរុស្សី Sputnik ដកស្រង់ការផ្សាយពី Daily Mill នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

ក្នុងរូបភាព ដែល Ucatis តារាស្រីធ្លាប់សម្តែងភាពយន្តក្តៅសាច់ជាច្រើនដូចជារឿង «Big Tit A-List» និងរឿង «Fast & Sexy» បានបង្ហោះនោះ គឺបង្ហាញពីសកម្មភាពនាងឈរថតនៅមុខសញ្ញា NYPD និងសកម្មភាពមន្ត្រីប៉ូលិសមួយចំនួន។ បន្ថែមពីនេះ នាងក៏បង្ហោះវីដេអូជាមួយនឹងសញ្ញាថា «personnel only» និងក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មនៃពេលវេលាពិត ដែលជាកន្លែងបញ្ឈប់ឧក្រិដ្ឋកម្មដែលកំពុងកើតឡើង។

ប៉ូលិសជាន់ខ្ពស់ម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ Daily Mill ថា ពួកគេបានរកឃើញតារាសម្តែង Ucatis ចូលទៅក្នុងតំបន់ហាមឃាត់ ដែលនេះនឹងក្លាយជាបញ្ហា។ ហ្វាលទាំងនោះអាចនឹងបង្ហាញពីទិន្នន័យរសើប ក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មនៃពេលវេលាពិត។

ប្រភពបានបញ្ជាក់ថា Ucatis បានឈរនៅក្បែរទ្វារការិយាល័យរបស់ស្នងការប៉ូលិស លោក James O’Neill។

បើតាមអ្នកលេងបណ្តាញសង្គមបានលើកឡើងថា NYPD បានចេញលិខិតមួយ កាលពីខែសីហា អំពីការហាមឃាតការថតរូប ឬវីដេអូ នៅក្នុងកន្លែងហាមឃាត។ ក្នុងលិខិតនោះបានបញ្ជាក់ថា មន្ត្រីប៉ូលិសមានកាតព្វចិត្តព្រមានបុគ្គលណា ដែលបានថតវីដេអូនៅកន្លែងហាមឃាតឲ្យបញ្ឈប់សកម្មភាព ឬលុបវីដេអូចោល បើពុំដូច្នោះទេ ពួកគេនឹងត្រូវបានចាប់ខ្លួន។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ New York Post តារាភាពយន្តក្តៅសាច់រូបនេះ បានឲ្យដឹងថា នេះជាដំណើរកំសាន្តបែបឯកជនរបស់នាង ដែលរៀបចំឡើងដោយមិត្តភ័ក្តរបស់នាង សុំមិនបញ្ចេញឈ្មោះ៕

You might also like More from author