Selena Gomez បញ្ចេញ​បទចម្រៀង​ទោល​​ដំបូង «Lose You to Love Me»​ ក្នុង​ឆ្នាំ២០១៩​ រៀបរាប់​ពី​ជិវិត​តស៊ូ​របស់ខ្លួន! (Video inside)

(បរទេស)៖ ទីបំផុតបទចម្រៀងទោលដំបូង សម្រាប់ឆ្នាំ២០១៩ របស់តារាស្រី Selena Gomez បានបញ្ចេញទៅផ្លូវការហើយ គឺមានចំណងជើងថា «Lose You to Love Me» បន្ទាប់ពី​ខកខានចេញចម្រៀងថ្មីមួយរយៈធំ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងអត្ថន័យ នៃច្រៀងទោលថ្មីនេះ បានរៀបរាប់ពីជិវិតរបស់នាង ដែលបានឆ្លងកាត់នាពេលកន្លងមក។

ជាការកត់សម្គាល់ ចាប់តាំងពីបានបញ្ចេញនូវស្នាដៃចម្រៀងចុងក្រោយ កាលពីដើមឆ្នាំនេះ ចំណងជើងថា «I Can’t Get Enough» Selena Gomez បានបាត់មុខលើវិថីសិល្បៈមួយរយៈ ព្រោះតែ​ទំនាក់ទំនងស្នេហ៍ជាមួយ Justin Bieber បានបែកបាក់។ យ៉ាងណាមិញ នាងមានភាពរឹងមាំឡើងវិញ ក្នុងការសាងជីវិតថ្មី ដោយគ្មាន Justin Bieber តាមរយៈបញ្ចេញចម្រៀងទោល «Lose You To Love Me» បង្កប់ខ្លឹមសារ និយាយពាក្យថា «លាទៅកាន់ Justin Bieber»។

តាមរយៈការបង្ហាញនូវចំណងដៃថ្មីមួយនេះ Selena Gomez បាននិយាយថា «ចម្រៀងនេះ គឺបានដកស្រស់ពីរឿងជាច្រើន ដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំ តាំងពី​អាល់ប៊ុមចុងក្រោយរបស់ខ្ញុំបានបញ្ចេញ។ ខ្ញុំចង់ឲ្យមនុស្សគ្រប់រូបមានសង្ឃឹម និងដឹងថា អ្នកខ្លាំងជាងមុន នៅពេលបានឆ្លងកាត់ឧបសគ្គ»

You might also like More from author