ផ្ទុះការ​ចាប់អារម្មណ៍​វីដេអូ​ប្រូម៉ូត​ការ​ប្រគុំ​តន្ត្រី SEILA IT BEGINS របស់​ក្រុមហ៊ុន​សីលារីខត (Video Inside)

(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាបានស្គាល់និងដឹងខ្លះៗមកហេីយពីក្រុមហ៊ុនសីលារីខត ដែលជាក្រុមហ៊ុនផលិត ចម្រៀងមួយដែលផ្តោតសំខាន់ទៅលេីការបង្កេីតបទចម្រៀងថ្មី ជាពិសេសបទចម្រៀងបែបរ៉កនិងការលេងតន្ត្រី ជាក្រុមជាក់ស្តែងកន្លងមកក្រុមហ៊ុនសិលារីខតក៏បានបញ្ចេញសមិទ្ធផល និងស្នារដៃបទចម្រៀងរបស់ខ្លួនជាច្រេីន ក៍ដូចជាការបង្កេីតការប្រគុំតន្ត្រីរ៉កខ្នាតធំនិងខ្នាតមធ្យមជាមួយ នឹងក្រុមតន្ត្រីរ៉កបង្កេីតឡេីងដោយក្រុមហ៊ុន ផ្ទាល់ដែលទទួលបានការចាប់អារម្មណ៌និងមានការគាំទ្រជាច្រេីនដូចជា ក្រុម SUFFER ក្រុម DARK STORMZ ក្រុម RIZER និងក្រុម ROSE។

ហេីយថ្មីៗនេះដែរក៍មានផ្ទុះការចាប់អារម្មណ៌ពីសំណាក់អ្នកគាំទ្រទៅលេីFacebook Pageផ្លូវការរបស់ក្រុមហ៊ុ សីលារីខតផ្ទាល់ដែលបានបង្ហោះវីដេអូប្រូម៉ូតជាច្រេីនទាក់ទង និងការរៀបចំការប្រគុំតន្ត្រីថ្មីនិងពិសេសមួយ សំរាប់អ្នកគាំទ្រដែលនិយមចូលចិត្តតន្ត្រីបែបរ៉កដែលមានឈ្មោះថា SEILA IT BEGINS អ្វីដែរពិសេសនិងគួរ អោយចាប់អារម្មណ៌កាន់តែខ្លាំងគឺ Concept វីដេអូប្រូម៉ូតការប្រគុំតន្ត្រី SEILA IT BEGINS នេះដែលក្រុមហ៊ុន រៀបចំ បង្កេីតវីដេអូប្រូម៉ូតទាំងអស់ឡេីងដែលមានលក្ខណះប្លែកនិងមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា ដោយក្នុង វិដេអូប្រូម៉ូតនោះគឺជាប្រភេទវីដេអូអាថ៌កំបាំងដែលមានសាច់រឿងសរុបចំនួន6វីដេអូដែលចែកចេញជា 6Episodes ផ្សេងៗគ្នា។ ហេីយវីដេអូEpisodeនីមួយៗគឺចង់រៀបរាប់ពីការបាត់ខ្លួនរបស់ក្រុមតន្ត្រីបួនក្រុមគឺក្រុម SUFFER ក្រុម DARK STORMZ ក្រុម RIZER និងក្រុម ROSE ហេីយនៅក្នុងវីដេអូទាំងនោះដែរការបាត់ខ្លួន របស់ពួកគាត់ ទាំងបួនក្រុមគឺបានបាត់ខ្លួននៅទីតាំងផ្សេងៗគ្នាតែបានជួបហេតុការណ៌មុននឹងបាត់ខ្លួនដូចៗគ្នា ដោយមានប្រអប់ មួយបានផុសចេញមកយ៉ាងអាថ៌កំបាំងហេីយបានស្រូបពួកគាត់ចូលទៅ នៅពេលដែល ពួកគាត់បេីកមេីលប្រអប់នោះ បន្ទាប់ពីបាត់ខ្លួនពួកគាត់ទាំងបួនក្រុម នៅសាច់រឿងក្នុងវីដេអូ Episodeចុងក្រោយក៍បានឃេីញពួកគាត់ទាំងបួនក្រុមឈរនៅទីតាំងតែមួយ ហេីយបានប្រគុំតន្ត្រីរួមគ្នាទាំងបួនក្រុមពី អ្នកលេងស្គរមកពីក្រុមនីមួយៗដោយឧបករណ៍ស្គរ4ឈុតផ្សេងៗគ្នា។

ចំពោះអត្ថន័យនិងសាច់រឿងបេីតាមការអោយដឹងតាមរយះការសម្ភាសន៍ផ្ទាល់ជាមួយ និងអ្នកគ្រប់គ្រងរបស់ ក្រុមហ៊ុនសីលារីខតបានប្រាប់អោយដឹងថា វីដេអូទាំង 6Episodes ត្រូវបានក្រុមហ៊ុនច្នៃប្រឌិតអោយមាន លក្ខណះប្លែកបែបសិល្បះ តែចំពោះសាច់រឿងទាំងមូលគឺចង់រៀបរាប់ពីការចាប់ផ្តេីមរបស់យុវជនបួនក្រុម ដែលពួកគាត់សុទ្ធតែជាអ្នកដែលមានឆន្ទះ ស្រលាញ់ ខំប្រឹងនិងសហការណ៍គ្នាទោះបីពេលនោះពួកគាត់កំពុង ស្ថិតក្នុងកាលះទេសះណាក៍ដោយគឺពួកគាត់មិនដែលបោះបង់នៅក្តីស្រម៉ៃ របស់ពួកគាត់ដែលចង់ក្លាយជាក្រុម តន្ត្រីរ៉កដ៍ល្បីនេះដែរ ដោយសារតែអ្វីដែលពួកគាត់មាននោះ ហេីយទេីបធ្វេីអោយប្រអប់មួយនោះ ទៅស្រូបយក ពួកគាត់មកហេីយប្រអប់នោះគឺតំណាងអោយសីលារីខត ដែលសីលារីខតគឺជាកន្លែងមួយដែលកំពុងស្វែងរក អ្នកដែលស្រលាញ់តន្ត្រីរ៉កនិងមានឆន្ទះពិតប្រាកដដេីម្បីបង្កេីតនិងលេីកស្ទួយវិស័យតន្ត្រី ដោយសារតែពួកគាត់ ទាំងនោះមានអ្វីដែលជាចំនុចពិសេសនិងជាចំនុចដែលសីលារីខតចង់បាន ទេីបប្រអប់នោះយកពួកគាត់មកដល់ កន្លែងមួយជុំគ្នាជាមួយនិងសីលារីខត ហេីយកន្លែងនោះគឺជាកន្លែងដែលជាចំណុចចាប់ផ្តេីមដេីម្បីស្វែងរក ក្តីស្រម៉ៃរបស់ពួកគាត់ជាមួយនិងសីលារីខត ដែលសាច់រឿងទាំងអស់នេះគឺវាសាកសមនិងពាក្យSEILA IT BEGINS។

ទាំងអស់នេះគ្រាន់តែជាការរៀបរាប់អោយដឹងនិងសង្ខេបសាច់រឿងខ្លះៗពីក្រុមហ៊ុនសីលារីខត សំរាប់អ្នកដែល មិនទាន់បានទស្សនាបេីចង់ដឹងសាច់រឿងនិងចង់តាមដានកាន់តែច្បាស់ពីការប្រគុំតន្ត្រីSEILA IT BEGINS របស់ក្រុមហ៊ុនសិលារីខតសូមទស្សនាវីដេអូទាំង6Episodesខាងក្រោមទាំងអស់គ្នា៖

You might also like More from author