ពីតារា​ហ្វេសប៊ុក​​​ដ៏សាមញ្ញ​ម្នាក់ លាង សុខអុីម ក្លាយ​ជា​អ្នក​ក្ដោប​ក្ដាប់​ពាន​ឆ្នើម ដល់​ទៅ​២​​នៅ​ក្នុង​ដៃ

(ភ្នំពេញ)៖ អ្នកនាង លាង សុខអុីម ដែលគេស្គាល់ថា គ្រាន់តែជាតារាហ្វេសប៊ុកដែលធ្លាប់បង្អួតរូបសម្រស់ ស្រស់សោភា និងវោហារស័ព្ទមិនចេះរីងស្ងួត បានក្លាយជាម្ចាស់ជំនួញល្បីឈ្មោះ គួរឲ្យសរសើរនាពេល ចុងក្រោយ។ អ្នកនាងត្រូវគេស្គាល់ថា ជោគជ័យមុខរបរផលិតផលថែរក្សាសម្ផស្សយ៉ាងខ្លាំង បន្ទាប់ពីសម្រេចចិត្ត បោះទុន បើកក្រុមហ៊ុន Skincare Co.Ltd ទាំងមិនមានការគាំទ្រ ពីមនុស្សនៅជុំវិញខ្លួនកាលពីមុនមក។

អ្នកនាង លាង សុខអុីម បានថ្លែងបញ្ជាក់ថា ប្រមាណជាង១ឆ្នាំមុន អ្នកនាងគ្រាន់តែនិយមលេងហ្វេសប៊ុក ដើម្បីបង្អួតរូបសម្រស់ និង Live លក់ខោអាវលេងៗប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកក៏មានអ្នកណែនាំ ឲ្យទិញសិទ្ធិ ផ្ដាច់ប្រេន NS Skin Care ពីប្រទេសថៃ ហើយក៏ប្រថុយរកស៊ីនៅក្នុងពេលនោះ។ យ៉ាងណាមិញអ្នកនាងថា ជោគជ័យដែលខ្លួនទទួលបាន មិនមែនក្នុងភាពប្រថុយប្រថានោះទេ គឺសុទ្ធតែមានគម្រោងជាក់លាក់ និងយុទ្ធសាស្ត្រទីផ្សារច្បាស់លាស់ ដោយមិនមែនសម្អាងតែថា ផលិតផលមានគុណភាពល្អតែមួយមុខ ហើយក៏ខ្វះយុទ្ធសាស្ត្របានទេ។

អ្នកនាង លាង សុខអុីម កាន់តែសប្បាយចិត្ត ដែលមុខជំនួញដែលអ្នកនាងតស៊ូ ទទួលបានផ្លែផ្កា ដោយត្រូវបាន ប្រទេសថៃប្រគល់ពានឆ្នើមអោយ២ គឺពានអ្នកដឹកនាំឆ្នើម និងពានផលិតផលឆ្នើម កាលពីខែ១០កន្លងទៅ នៅក្នុងទីក្រុងបាងកក។

អ្នកនាង បានចែកបទពិសោធន៍ថា ចង់ជោគជ័យក្នុងជីវិត ដាច់ខាតត្រូវតែហ៊ានប្រថុយ តែមិនមែនប្រថុយក្នុង រូបភាពមិនច្បាស់លាស់នោះទេ គឺត្រូវតែមានយុទ្ធសាស្ត្រទីផ្សារ ប្រកបដោយប្រសិទ្ធិភាព។ ក្នុងនោះ ការកសាងទំនុកចិត្តចំពោះភ្ញៀវ ដូចជាត្រូវតែលក់តែផលិតផលមានគុណភាព មិនប៉ះពាល់សុខភាព និងធានាតម្លៃ ក៏ត្រូវតែមានផងដែរ ដើម្បីជោគជ័យបានយូរអង្វែង៕

You might also like More from author