កញ្ញាឯកថៃ «Phannaporn Soogchod» បង្ហាញ​វត្តមាន នៅ​ថ្ងៃបើក​សម្ពោធ​ហាង​ «G21» ​

(ភ្នំពេញ)៖ នាង Phannaporn Soogchod កញ្ញាឯក DEVI SRI SIAM 2019 មកពីប្រទេសថៃ បានបង្ហាញវត្តមាន គ្នាជាមួយតារាខ្មែរ ជាច្រើនដួងក្នុងថ្ងៃបើកសម្ពោធ ភោជនីយដ្ឋាន និង Pub G21 ដែលជាសម្ព័ន្ធទី៦ របស់ហាង វីហ្វ្រេន កាលពីរាត្រីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ បង្កឲ្យបរិយាកាស នៅក្នុងពិធីនោះ កាន់តែងអធឹកអធមឡើង។

លោក គង់ សុភា ម្ចាស់ហាង G21 បានថ្លែងបញ្ជាក់ថា នៅក្នុងពិធីនោះលោកអញ្ជើញសិល្បករ តែប្រមាណ ៣០រូបប៉ុណ្ណោះ ប៉ុន្តែបានរៀបចំជាតារាដើរម៉ូដ និងតារាៗច្រៀងរាំជាច្រើនរូប។ ក្នុងលោកក៏អញ្ជើញបវរកញ្ញាថៃ គឺកញ្ញា Phannaporn Soogchod កញ្ញាឯក DEVI SRI SIAM 2019 (ស្រីទេវីស្យ៉ាម) ឲ្យមកចូលរួមជាកិត្តិយស ដោយកញ្ញាបានចូលរួមជាកិត្តិយស និងជួយដើរម៉ូដនៅក្នុងពិធី។ ជាមួយគ្នានេះ បុរសឯកដែលធ្លាប់ជាប់ ចំណាត់ថ្នាក់ លើឆាកអន្តរជាតិកន្លងមក ក៏មកចូលរួមជាកិត្តិយស នៅក្នុងពិធីរបស់លោកផងដែរ។ ហាង G21 ដ្បិតថា មានលក្ខណៈបែបទំនើប និងឈ្មោះផ្សេង ប៉ុន្តែសម្រាប់មុខម្ហូប និងតម្លៃគឺដូចគ្នាទាំងស្រុង នឹងគ្រប់ហាងរបស់វីហ្វ្រេន ដោយបរិយាកាសដែលបានរៀបចំ ក៏ដើម្បីតម្រូវកម្មវិធីខួបកំណើត និងពិធីផ្សេងៗ ដែលមានរង្វង់១២០តុចុះ។

លោក គង់ សុភា បន្តថា ដោយសារតែភោជនីយដ្ឋាននេះ ត្រូវបានរៀបចំបន្ថែមជាកន្លែងលក់ស្រាក្រឡុក មើលទេសភាពច្រាំងទន្លេ ដើម្បីឲ្យស័ក្តិសមនឹងទីតាំង នៅជាប់ស្ពានដែកប៉ាឡេ ប្ញស្សីកែវ និងមានការបន្ថែម នូវមុខម្ហូបខ្លះ ទើបហាងនេះមិនដាក់ឈ្មោះថា វីហ្វ្រេនសាខាទី៦ ហើយដាក់ឈ្មោះថ្មីថា G21។ ហេតុផលដែលប រិយាកាសក្នុងហាងនេះទាំងមូល មានសោភ័ណ្ឌភាពប្លែក និងមានរចនាបទបែបអឺរ៉ុប ក៏ដោយសារតែលោក បានរៀនបញ្ចប់ ផ្នែកឌីហ្សាញនៅក្រៅប្រទេស ហើយបានបញ្ចេញស្នាដៃ ក្នុងការរៀបចំហាងទាំងមូលដោយ ផ្ទាល់៕

You might also like More from author