ជុំ លីណូ បង្វែ​គោលដៅ​បទ​ចម្រៀង ដោយ​បង្កប់​អត្ថន័យ អប់រំមនុស្ស​ក្នុង​សង្គម ឲ្យបាន​ច្រើន!

(ភ្នំពេញ)៖ តារាចម្រៀងប្រុសចូលចិត្តក្បាច់រាំក្រមិចក្រមើម លោក ជុំ លីណូ ថ្វីត្បិតតែបច្ចុប្បន្នតារាប្រុសរូបនេះ ក្លាយជាតារាចម្រៀងឯករាជ្យ ដោយពុំមានជាប់កុងត្រា នៅក្នុងផលិតកម្មណាមួយក៏ពិតមែន តែបើក្រឡេកមើល លើទីផ្សារសិល្បៈបច្ចុប្បន្ន គឺលោកនៅតែមានការគាំទ្រ និងមានប្រជាប្រិយភាពតាមរយៈបទចម្រៀង Original Song ដែលលោកបានបញ្ចេញ ខណៈបទចម្រៀង Original Song របស់លោកភាគច្រើន គឺផ្ដោតសំខាន់ទៅ លើការអប់រំ ទោះបីជាមានបង្កប់ន័យស្នេហាខ្លះ ប៉ុន្តែវាផ្សារភ្ជាប់ទៅនឹងការអប់រំយ៉ាងច្រើន ដែលបង្កប់ក្នុង បទចម្រៀងរបស់លោក។

ជាក់ស្ដែង ដូចជាបទចម្រៀងប៉ុន្មានបទដែលតារាចម្រៀង លោក ជុំ លីណូ ទើបនឹងបញ្ចេញមួយរយៈក្រោយនេះ រួមមានបទ «ប្រាក់រៀលចិត្តស្មោះ» ទោះបីជាមានបទចម្រៀងមានអត្ថន័យរៀបរាប់ពីស្នេហាក៏ពិតមែន តែក៏មាន បង្កប់នូវអត្ថន័យអប់រំជាច្រើនផងដែរ ពោលគឺដើម្បីជាការបំផុសបំផុល ចង់ឲ្យមានការគាំទ្រ ប្រាក់រៀលខ្មែរ ឲ្យបានច្រើន។ មួយវិញទៀត សម្រាប់បទថ្មីៗជាច្រើនទៀត ដូចជាបទ «ទឹកភ្នែកម្ដាយស្រក់លើខ្នោះដៃកូន» ក៏ជាបទចម្រៀងដែលបង្កប់ដោយការអប់រំដូចគ្នា។

ដោយឡែក តាមយៈបទចម្រៀងដែលលោក ជុំ លីណូ បានបញ្ចេញ មានអត្ថន័យស្នេហា លាយឡំនឹងការអប់រំ មនុស្សក្នុងសង្គម គឺមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ព្រោះមិនត្រឹមតែមានបទភ្លេង និងទំនុកច្រៀង ពីរោះប្លែកអារម្មណ៍នោះទេ ថែមទាំងមានបង្កប់ដោយអត្ថន័យ អប់រំ ចាក់ដោតដល់បេះដូងទស្សនិកជន ជាពិសេសយុវវ័យផ្ទាល់តែម្ដង៕

You might also like More from author