បវរកញ្ញា «Miss Universe» ជាប់​រ៉ូប​នៅ​នឹង​ជណ្ដើរ​យន្ត ពេល​កំពុង​ឈាន​ជើង​ចេញពី​ជណ្ដើរ នៅ​អាមេរិក! (Video inside)

(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យភ័យតក់ស្លុត និងបុកពោះជាខ្លាំង ខណៈដែលបវរកញ្ញាម្នាក់ មានឈ្មោះថា Geraldine Gonzalez មកពីប្រទេស Chile បានគៀបជាប់កន្ទុយរ៉ូប នៅនឹងជណ្ដើរយន្ត កំឡុងពេលដែលនាង នឹងបវរកញ្ញាដទៃទៀត កំពុងធ្វើដំណើរចុះតាមជណ្ដើរយន្ត។ យ៉ាងណាមិញ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ មិនបានធ្វើឲ្យនាងមានគ្រោះថ្នាក់ អ្វីនោះទេ។

តាមរយៈវីដេអូ បានបង្ហោះចូលក្នុងគណនីអុីនស្តាក្រាម រយៈពេលប្រមាណ១៥វិនាទី បានបង្ហាញពីរឿងគួរ ឲ្យគ្រោះថ្នា ក់សម្រាប់បវរកញ្ញា នាង Geraldine Gonzalez ដែលជាប់រ៉ូបនៅនឹងកាំជណ្ដើរយន្ត ដោយសារតែកន្ទុយរ៉ូបវែងរបស់នាង បានធ្វើឲ្យនាងផ្ទាល់ និងបវរកញ្ញា ដែលបានចុះតាមក្រោយនាង មានការភ័យស្លន់ស្លោរជាខ្លាំង។ ហេតុការណ៍នេះបានកើតឡើង នៅកំឡុងពេលប្រកួត «Miss Universe 2019» នៅឯសហរដ្ឋអាមេរិក។

យ៉ាងណាមិញ នេះចាត់ទុកជាបទពិសោធន៍ និងជាមេរៀនមួយសម្រាប់សុភាពនារីទាំងឡាយ ឲ្យមានការប្រុង ប្រយ័ត្ននៅពេលដែលស្លៀកឈុតរ៉ូបវែង ហើយចុះតាមជណ្ដើរយន្ត កុំមានការធ្វេសប្រហែស ដែលអាចបង្កជា គ្រោះថ្នាក់ដោយចៃដន្យ ដូចក្នុងវីដេអូមួយនេះ៕

You might also like More from author