CL ត្រឡប់​មក​វិញ​ជាមួយ​នឹង​ចម្រៀងថ្មី​២បទ ក្រោយ​ចាក​ចេញពី​ YG (Video inside)

(សេអ៊ូល)៖ ទីបំផុតចម្រៀងថ្មី២បទ របស់ CL ត្រូវបានបញ្ចេញហើយ បន្ទាប់ពីបានប្រកាសកាលពីពេលថ្មីៗនេះ ពីអាល់ប៊ុមថ្មីរបស់នាង «In The Name Of Love». នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជាការកត់សម្គាល់ នៅថ្ងៃទី៤ ខែវិច្ឆិកា CL មិនធ្វើឲ្យទស្សនិកជនរងចាំយូរឡើយ ដោយបញ្ចេញនូវ ចម្រៀងថ្មី២បទ គឺ «+REWIND170205+» និង «+DONE161201+»។ ចម្រៀងពីរបទនេះ ត្រូវបានគេដឹងជា ជាស្នាដៃដំបូងបំផុតរបស់ CL ក្រោយចាកចេញពីផលិតកម្ម YG.

យ៉ាងណាមិញ CL នឹងបញ្ចេញចម្រៀងថ្មីៗក្នុងអាល់ប៊ុមថ្មី «In The Name Of Love» ក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ទៀត សម្រាប់ស្វាគមន៍អ្នកគាំទ្រ៕

You might also like More from author