យប់នេះ តើការវិវត្តន៍​ខ្លួន​របស់ អ៊ុក សុវណ្ណារី ពី​បេក្ខភាព «The Voice Kids Cambodia» រហូត​ក្លាយ​ជា​តារា​ក្នុង​ផលិត​កម្មល្បី? ប្អូន​ស្រី​ចូល កម្មវិធី​នេះ «អាថ៌​កំបាំង​ក្រៅ​ឆាក​របស់​តារា» នាចុង​សប្តាហ៍​នេះ (Video inside) (កម្មវិធី ​អាថ៌​កំបាំង​ក្រៅ​ឆាក​របស់​តារា ឧបត្ថម្ភធំ​ដោយ សិប្បកម្ម រ៉ារី)

(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ កុមារី អ៊ុក សុវណ្ណារី គឺមានទស្សនិកជនច្រើនណាស់ ដែលស្គាល់និងគាំទ្រ ព្រោះក្មេងស្រីរូបនេះ បានបញ្ចេញសមត្ថភាពយ៉ាងទាក់ទាញ តាមរយៈសំឡេងយ៉ាងមានទឹកដម ក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» រដូវកាលទី១។ ទោះមិនទទួលជ័យលាភី តែបច្ចុប្បន្ន អ៊ុក សុវណ្ណារី បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មល្បីមួយក្នុងប្រទេសកម្ពុជា នឹងបានចេញ ចម្រៀងថ្មីៗជាហូរហែ។ តើតារាវ័យក្មេងរូបនេះ បានវិវត្តន៍ខ្លួនអ្វីខ្លះ?

ជាការកត់សម្គាល់ បច្ចុប្បន្ននេះកុមារី អ៊ុក សុវណ្ណារី បានក្លាយជាតារាចម្រៀងមួយរូប ក្នុងផលិតកម្ម Galaxy Navatra។ រាល់ចម្រៀងថ្មីៗ ដែលបកស្រាយដោយកុមារីរូបនេះ ក្នុងផលិតកម្ម Galaxy សុទ្ធសឹងតែមានការគាំទ្រ ច្រើនពីទស្សនិកជន ជាពិសេសគឺបទ «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា» ដែលទើបបញ្ចេញថ្មីៗនេះតែម្តង។ មិនថាបទ ចម្រៀងសម័យ ឬបុរាណនោះទេ ទឹកដមសំនៀងរបស់កុមារី អ៊ុក សុវណ្ណារី គឺពិរោះរណ្តំ ត្រូវចិត្តទសស្សនិកជន គ្រប់វ័យតែម្តង។

ដូច្នេះរាល់ចម្ងល់ខាងលើ និងការឆ្លងកាត់អ្វីខ្លះក្នុងជីវិតរបស់ អ៊ុក សុវណ្ណរី, កុមារីរូបនេះ នឹងមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងដដែល៕

You might also like More from author