Taylor Swift បញ្ចេញ​ចម្រៀងថ្មី ចែក​រំលែក​អនុស្សាវរីយ៍​ក្នុង​ថ្ងៃបុណ្យ​ណូអែល! (Video inside)

(បរទេស)៖ ខណៈថ្ងៃបុណ្យណូអែល កាន់តែខិតចូលមកដល់ តារាចម្រៀងល្បីឈ្មោះ Taylor Swift បានបញ្ចេញ នូវចម្រៀងថ្មីមួយបទ ជាស្នាដៃនិពន្ធដោយផ្ទាល់ ចំណងជើងថា «Christmas Tree Farm»។ បទនេះបានរៀប រាប់នូវអនុស្សាវរីយ៍ជាច្រើន អំពីជីវិតផ្ទាល់ខ្លួនរបស់នាង ដែលធំធាត់ឡើង ក្នុងចំការដើមណូអែល។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១នោះទេ ដែល Taylor Swift បានបញ្ចេញចម្រៀងថ្មីៗរបស់ខ្លួន សម្រាប់ថ្ងៃបុណ្យណូអែល។ ជាក់ស្តែង កាលពីឆ្នាំ២០០៧ នាងបានបញ្ចេញចម្រៀងមួយបទក្រោមចំណង ជើងថា «Taylor Swift Holiday Collection EP»។ យ៉ាងណាមិញ បើក្រឡែកមកមើលបទថ្មី «Christmas Tree Farm» វិញ ទើបតែបញ្ចេញនៅប៉ុន្មានម៉ោងមុននេះសោះ តែមានអ្នកចូលស្តាប់រាប់ម៉ឺនដងទៅហើយ។

អត្ថន័យក្នុងបទមួយនេះ គឺបានដកស្រង់ចេញពីអនុស្សាវរីយ៍ពិតរបស់នាង និងក្រុមគ្រួសារ ដែលបានរស់នៅ យ៉ាងសប្បាយរីករាយក្នុងចំការដើមណូអែល ឬហៅថា «Pine Ridge Farm»។

សូមទស្សនាវីដេអូខាងក្រោម៖

You might also like More from author