ក្រុមសិល្បៈ​ជប៉ុន​រស់​នៅ​កម្ពុជា ប្រមូល​ផ្តុំគ្នា​សម្តែង​សិល្បៈ​ប្រពៃណី ដើម្បី​បង្ហាញក្តី​ស្រឡាញ់ និង​ការ​នឹក​រលឹក​មាតុភូមិ

(ភ្នំពេញ)៖ មនុស្សម្នាច្រើនកុះករភាគច្រើនជាជនជាតិជប៉ុន និងយុវជន បានប្រជុំគ្នាទស្សនាការសម្តែងសិល្បៈបែបប្រពៃណីរបស់ជប៉ុន នារដូវក្តៅនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាក្តីស្រឡាញ់ និងការនឹករលឹកមាតុភូមិកំណើត។

ការសម្តែងសិល្បៈប្រពៃណី ដែលជារបាំវប្បធម៌របស់ជប៉ុននេះ បានធ្វើឡើងនៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០២ ម្សិលមិញ នៅក្នុងភោជនីដ្ឋានជប៉ុនមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រជាជនជប៉ុនដែលរស់នៅ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា យ៉ាងច្រើនផងដែរ។ បើតាមលោកស្រី Unchida Rena ជាអ្នកសម្តែងសិល្បៈបុរាណជនជាតិជប៉ុន បានថ្លែងថា លោកស្រីបានហាត់រាំរបាំប្រពៃណីជប៉ុន តាំងពីអាយុ៥ឆ្នាំមកម្ល៉េះ ហើយលោកស្រីបានមករស់នៅក្នុងប្រទេសកម្ពុជារយៈពេល៧ឆ្នាំ មិនតែប៉ុន្តែកូនស្រីរបស់គាត់ដែលមានអាយុ៥ឆ្នាំ ក៏បានរៀនសម្តែងរបាំប្រពៃណីរបស់ជប៉ុនផងដែរ។

លោកស្រី Unchida Rena បានបន្តថា សិល្បៈប្រពៃណីរបស់ជប៉ុន មានរូបភាពជាច្រើន ដូចជាការស្លៀកពាក់ប្លែកៗ ហើយការលើកយក សិល្បៈប្រពៃណីជប៉ុន សម្តែងនៅពេលនេះ ក៏ជាបង្ហាញឱ្យឃើញពីការស្រឡាញ់ ពេញចិត្តប្រទេសកម្ពុជា ហើយតាមរយៈនៃការសម្ដែងសិល្បៈ វប្បធម៌នេះ ក៏អាចជា ផ្នែកមួយនៃទាក់ទាញអ្នកទេសចរណ៍ ពីប្រទេសជប៉ុន មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។

ការរៀបចំទីតាំងឱ្យមានបរិយាកាស ដែលមានទម្រង់ជប៉ុន បានក្លាយជាចំណុចទាក់ទាញអារម្មណ៍យុវជនជាច្រើន ដែលបានមកចូលរួមកម្មវិធី សម្តែងសិល្បៈជប៉ុននេះ ឱ្យសប្បាយរីករាយបន្ទាប់ពីសម្រាកពីការងារ។ កម្មសម្តែងសិល្បៈនេះ ក៏បាននាំមកនូវទស្សនីយភាព ពិសេសមិនធ្លាប់មានពីមុន ដើម្បីនាំភាពរីករាយ ដល់អ្នកចូលរួមផងដែរ នោះគឺជាការសម្តែងយ៉ាងពិសេសរបស់ក្រុមចម្រៀង និងការសម្តែងសិល្បៈផងដែរ។
សម្លេងហ៊ោរកញ្ជ្រៀវបន្លឺរឡើងពេញសាលប្រគំតន្ត្រី ដែលបានបង្ហាញពីការគាំទ្រពេញទំហឹង ចំពោះក្រុមសិល្បករ៕

You might also like More from author