ផេនខេក និង​យេយេ ក្តៅ​ស្លឹក​ត្រចៀក ក្រោយ​បុរស​ម្នាក់​បោះ​ពាក្យ​ថា «មីយក្ស​២​នាក់ និង​អាប្តី​វា​វិញ មហា​ឬក​ពារ…»

(ភ្នំពេញ)៖ តារាភេទទី៣ពីរដួង គឺកញ្ញា ផេនខេក និងយេយេ កំពុងក្តៅស្លឹកត្រចៀកជាខ្លាំង ក្រោយត្រូវបានបុរសម្នាក់ Comment វាយប្រហារខ្លួនលើបណ្តាញសង្គម ពេលកំពុងសម្តែងក្នុងកម្មវិធីទូរទស្សន៍មួយ ដោយលើកឡើងក្នុងន័យថា តារាពីរដួងខាងលើ បានឡើងល្បីធ្វើឬកពារជាដើម។

បុរសដែលមានគណនីហ្វេសប៊ុក «Bong Veha» បាន Comment ថា «ឈប់មើលទៅពួកមីយក្សអស់ហ្នឹង នៅក្រៅវិញមីយក្ស២នាក់ និងប្តីរបស់វាវិញ មហាឬកពារ ធ្វើដូចតារាល្បីសម្បើមខ្លាំងណាស់ចឹង។ កាលពីមុនចូលចិត្តមើលណាស់ Like&Share ឥឡូវខ្ពើមមើលណាស់ មើលច្រើន View ច្រើននាំតែពួកវាបានល្បីឬកពារក្រអើតក្រទមណាស់, បើស្រីខួចចរិកល្អ ចេះរាប់ញាតិជិតខាង បើក្រៅពីហ្នឹងវិញម៉ែអាឬក»

យ៉ាងណាមិញ ឆ្លើយតបនឹងការលើកឡើងរបស់បុរសខាងលើ យេយេ បានបង្ហោះសារថា «សូមមេត្តាជួយស៊ែរអោយគាត់បាឃើញផងបើជាមនុស្សដែលខ្លាំង កុំប្លុកពួកខ្ញុំចោល ខ្ញុំគ្រាន់តែចង់សួរសំនួរខ្លះៗទេហ៊ាន Comment ហ៊ានឆ្លើយនឹងសំនួរខ្ញុំ ស្ដាយណាស់ដែលគ្រួសារមានលុយឲ្យរៀនហើយ ចេះអក្សរទៀតតែមកធ្វើចរិកបែបនេះ អាណិតឪពុកម្ដាយគាត់ ខ្ញុំជឿរលើចរិកខ្លួនឯង»។ ចំណែកឯកញ្ញា ផេនខេកវិញ ក៏បានឆ្លើយតបដែរថា «ឯងញញឹមមួយថ្ងៃមួយ ថ្ងៃហ្នឹងចង់រយះមាត់ហើយ ថាឯងឫកទៀត។ ជួនកាលគាត់ឃើញយើងបានប្ដីស្អាតណាស់ម៉ែ គាត់ច្រណែនយើង ព្រោះអីឃើញអែតទៅប្ដីខ្ញុំដែរ តែប្ដីខ្ញុំអត់ confrim»

ពាក់ព័ន្ធនឹង រឿងរ៉ាវខាងលើនេះ តារាទាំងពីរដួង បានទទូចឲ្យបុរសមានគណនីហ្វេបប៊ុកឈ្មោះ «Bong Veha» ចេញមុខសុំទោសជាសាធារណៈផងដែរ ទើបអស់ចិត្ត។

គួរជម្រាបថា កញ្ញា ផេនខេក បច្ចុប្បន្នបានបើកបង្ហាញមុខមាត់អនាគតស្វាមីជាសាធារណៈហើយ ក្រោយពីស្វែងយល់ចិត្តថ្លើមគ្នា ជាពិសេសអ្នកទាំងពីរមានគម្រោងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ៕

You might also like More from author