បទ «ផ្កា​រោយ​មុន​រដូវ» និង «ស្នេហ៍​ផ្អែម​ដូច​ទឹកឃ្មុំ» Cover ដោយ​លោក​ អែនឌី ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំចិន! (Video inside)

(ភ្នំពេញ)៖ បទច្រៀងល្បីកាលពីជាង១ទសវត្សមុន គឺបទ «ផ្ការោយមុនរដូវ» ដែលទស្សនិកជនតែងតែលឺក្នុងរឿងចិនល្បី គឺរឿង «តុលាការមុខដែក» ពេលនេះត្រូវបានតារាចម្រៀងប្រុស លោក អែនឌី យកមកច្រៀងឡើងវិញ ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន។ ក្រៅពីលើកយកបទនេះ ក៏មានចម្រៀងមួយផ្សេងទៀត គឺបទ «ស្នេហ៍ផ្អែមដូចទឹកឃ្មុំ» ត្រូវបានតារារូបនេះលើកយកមកច្រៀងឡើងវិញផងដែរ ដោយមានការចូលរួមសម្តែងជាមួយកញ្ញា ពេជ្រ អាវីហ្សា។

ខណៈបុណ្យចូលឆ្នាំចិន និងវៀតណាមមកដល់ តារាចម្រៀងប្រុសលោក អែនឌី បានចេញចម្រៀង Cover ២បទ ដើម្បីកំដរអារម្មណ៍ទស្សនិកជនក្នុងពេលវេលាឆ្នាំថ្មីមកដល់។ ជាមួយនឹងសំនៀងមានទឹកដមពិរោះ ក្នុងចម្រៀងបែបស្នេហាផ្អែមល្ហែម រួមទាំងកាយវិការសម្តែងសមសួនពីសំណាក់លោក អែនឌី និងកញ្ញា ពេជ្រ អាវីហ្សា ផងនោះ កាន់តែធ្វើឲ្យចម្រៀងទាំងពីរបទនេះ មានភាពទាក់ទាញតែម្តង។

ពិតណាស់បទ «ផ្ការោយមុនរដូវ» ជាសំនៀងដើមរបស់តារាចម្រៀងជើងចាស់ លោក នូ ស៉ឹប និងបទ «ស្នេហ៍ផ្អែមដូចទឹកឃ្មុំ» ជាសំនៀងដើមរបស់អ្នកនាង ម៉េង កែវពេជ្ជតា។

ទស្សនិកជនចង់ដឹងថាលោក អែនឌី បកស្រាយចម្រៀងខាងលើពិរោះកម្រិតណាស់នោះ សូមរីករាយសណ្តាប់ដូចខាងក្រោម៖

You might also like More from author