ចេញមិនទាន់បានមួយថ្ងៃផង MV បទ «ហេតុអ្វី​កុហក​ថាគ្មានសង្សារ» របស់ នាយ ចឺម មាន​អ្នក​ចូល​ទស្សនាច្រើន​លើសលប់! (Video inside)

(ភ្នំពេញ)៖ បទចម្រៀងកំពុងផ្ទុះការគាំទ្រខ្លាំង ពីសំណាក់ទស្សនិក នាដើមឆ្នាំ២០២០នេះ របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម គឺបទ «ហេតុអ្វីកុហកថាគ្មានសង្សារ» ទីបំផុតចម្រៀងមួយបទនេះ បានចេញ MV ជាផ្លូវការហើយ កាលពីប៉ុន្មានម៉ោងមុននេះ ខណៈដែលចេញមិនទាន់បានមួយថ្ងៃផង MV បទនេះ ទទួលបានការចូលទស្សនា ច្រើនលើសលប់ នៅក្នុងបណ្ដាញសង្គម។

ជាការពិត ថ្មីៗនេះផលិតកម្មសាន់ដេ បានបញ្ចេញនូវ MV បទចម្រៀងមានចំណងជើងថា «ហេតុអ្វីកុហកថាគ្មានសង្សារ» របស់តារាចម្រៀងប្រុសវ័យក្មេង គឺនាយ ចឺម អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺបទនេះផ្ទាល់ គឺមានការចូលរួមសម្ដែងពីសំណាក់ស្រីស្រស់សម្រស់បាន កញ្ញា ចាន់ នីកា ដែលជាពិធីការិនីសម្ដីផ្អែម ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News ផ្ទាល់តែម្ដង។

គេនៅចាំបានថាបទចម្រៀង «ហេតុអ្វីកុហកថាគ្មានសង្សារ» ធ្លាប់ទទួលបានការចាប់អារម្មណ៍ និងផ្ទុះការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ខណៈខ្លឹមសារបទចម្រៀងថ្មីនេះ បញ្ចេញមក គឺមានអត្ថន័យស្រដៀងនឹងរឿងរ៉ាវដែល នាយចឺម ទើបជួបតែម្តង ពោលគឺត្រូវបានគេវាយបែកក្បាល ដោយសារទាក់ទងសង្សារគេ។ យ៉ាងណាមិញ បទនេះកំពុងត្រូវបានទស្សនិកជន ពិសេសយុវវ័យ ចាប់អារម្មណ៍ជាថ្មី ក្រោយពីបញ្ចេញជា MV ជាផ្លួវការ។

ចង់ដឹងកាន់តែច្បាស់ថា MVបទ «ហេតុអ្វីកុហកថាគ្មានសង្សារ» របស់ នាយ ចឺម មានសាច់រឿង ក៏ដូចជាខ្លឹមសារយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនា និងសណ្ដាប់ទាំងអស់គ្នា៖

You might also like More from author