ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ចូល​រួម​អបអរសាទរ​ចំពោះ​ការ​ឈ្នះ​ពាន​រង្វាន់ ជា​ប្រវត្តិសាស្រ្ត​របស់​ខ្សែភាពយន្ត «Parasite» នៅ​ក្នុង​កម្មវិធី Oscars

(បរទេស)៖ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ «Academy Awards» លើកទី៩២ ឆ្នាំ២០២០ ខ្សែភាពយន្ត «Parasite» របស់កូរ៉េខាងត្បូង ទទួលបានពានរង្វាន់ធំៗចំនួន៤ត្រលប់មកប្រទេសកូរ៉េវិញ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Soompi នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធានាធិបតី លោក Moon Jae In បានបង្ហោះសារអបអរសាទរ តាមរយៈបណ្តាញសង្គម Twitter របស់លោកផ្ទាល់ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្រ្ត របស់ខ្សែភាពយន្ត «Parasite» ហើយលោក Moon ក៏បានសន្យាថាផងដែរថា នឹងគាំទ្រវិស័យឧស្សាហកម្មភាពយន្តកូរ៉េ ដើម្បីឲ្យវិស័យមួយនេះកាន់តែរីកចម្រើនបន្ថែមទៀត។ មិនត្រឹមតែប្រធានាធីបតី Moon Jae In ប៉ុណ្ណោះទេ សិល្បករ និងប្រជាជនកូរ៉េ ក៏បានសារទរចំពោះភាពជោគជ័យនេះផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ដែលខ្សែភាពយន្ត «Parasite» ទទួលបានរួមមាន៖

  • Best Picture
  • Original Screenplay
  • Directing និង
  • International Feature Film។ ពានទាំង៤នេះ គឺនៅក្នុងចំណោមពានរង្វាន់ទាំងអស់៦ ដែលខ្សែភាពយន្តនេះត្រូវបានតែងតាំង។ លើសពីទៅទៀត រឿង «Parasite» គឺជាភាពយន្តបរទេសដំបូងបំផុត ដែលបានឈ្នះពានរង្វាន់ Best Picture នៅក្នុងប្រវត្តិសាស្រ្តរបស់ Oscars៕

You might also like More from author