តារាស្រី​កូរ៉េ Go Soo Jung ទទួលមរណភាព​ក្នុង​អាយុ ២៥ឆ្នាំ

(សេអ៊ូល)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ភ្នាក់ងាររបស់តារាសម្តែងស្រី Go Soo Jung បានចេញសេចក្តីប្រកាសថា នាងបានទទួលមរណភាពហើយ ខណៈមូលហេុតគឺមិនត្រូវបានទម្លាយនោះទេ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយចេញពីសារព័ត៌មាន Soompi នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ពិធីបុណ្យសព្វរបស់តារាស្រី Go Soo Jung ធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ជាលក្ខណៈឯកជន ពោលមានតែសមាជិកក្រុមគ្រួសាររបស់នាងតែប៉ុណ្ណោះ។

គួរជម្រាបថា តារាស្រីធ្លាប់ចូលរួមសម្តែងក្នុងចម្រៀង «With Seoul» របស់ក្រុម BTS រូបនេះកើតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៥។ បន្ថែមពីនេះ ក្នុងឆ្នាំ២០១៦ នឹងបានចូលរួមសម្តែងក្នុងរឿង «Goblin» បន្ទាប់មកក៏បានសម្តែងរឿងរឿង «Solomon’s Perjury» ផងដែរ៕

You might also like More from author